ព្រឺសម្បុរ! បុគ្គលិកពេទ្យម្នាក់នៅម៉ាឡេស៊ី ត្រូវខ្មោចស្ត្រីកើតមហារីកលងរាល់ថ្ងៃ ទម្រាំដឹងមូលហេតុលង ភ័យប៉ះសក់ជិត ២ ខែ

Share This

ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងក្នុងប្រទេសម៉ាឡេស៊ី ដោយបុរសម្នាក់ឈ្មោះ Uncle Kentang បានចែករំលែករឿងគួរឱ្យព្រឺសម្បុរមួយដែលបុគ្គលិកពេទ្យម្នាក់បានជួបប្រទះនឹងវិញ្ញាណចងកំហឹងបង្កសំឡេងអុកឡុកនៅផ្នែកកោសល្យវិច័យ ដែលជាទីតាំងរក្សាសពរបស់នាង ក្រោយសក់ពាក់ដែលនាងធ្លាប់ពាក់កាលនៅរស់ត្រូវបានគេដោះចេញ។

តាមការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក បុរសខាងលើបានរៀបរាប់ថា អ្នកស្លាប់គឺជាអ្នកជំងឺមហារីក ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាជឿថានាងពិតជាលងបន្លាចមែននោះ គឺនៅពេលដែលសំឡេងអុកឡុកដែលធ្លាប់ឮចេញពីកន្លែងដាក់សាកសពនាងត្រូវបានស្ងប់ស្ងាត់ទៅវិញ ក្រោយសក់ពាក់របស់នាងត្រូវគេយកមកដាក់ឱ្យវិញមុនពេលធ្វើការបូជា។

រឿងហេតុដំបូងនោះគឺថា ស្ត្រីដែលបានស្លាប់ខាងលើគឺមិនមានសាច់ញាតិនោះឡើយ ដោយគាត់បានស្លាប់កាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ហើយ Uncle Kentang ត្រូវបានគេទាក់ទងហៅឱ្យមកជួយរៀបចំពិធីបូជាឱ្យគាត់។

ពេលនោះហើយដែលបុរសជាបុគ្គលិកផ្នែកកោសល្យវិច័យបានរៀបរាប់រឿងហេតុទាំងអស់ប្រាប់លោក។ បុរសរូបនោះបានថា រាល់ពេលប្រចាំការលោកតែងឮសំឡេងចេញពីកន្លែងដាក់សពជានិច្ច ហើយពេលស៊ើបមើលឱ្យច្បាស់ទៅគឺសំឡេងនោះចេញពីទីតាំងដាក់សពស្ត្រីរូបនោះ។

ប៉ូលិសចាយពេលដល់ជិត ២ ខែក្នុងការស្វែងរកសាច់ញាតិសព ហើយសំឡេងលងបន្លាចនោះគឺនៅតែឮរហូតធ្វើឱ្យបុគ្គលិកពេទ្យមានការភ័យខ្លាចជាខ្លាំង។ ដោយទ្រាំលែងបាន ខាងបុគ្គលិកក៏សម្រេចទៅស្រាវជ្រាវមើលកំណត់ត្រារបស់សព ទើបពួកគេរកឃើញថា សពស្ត្រីនោះធ្លាប់មានពាក់សក់ក្រោយសក់ពិតរបស់នាងជ្រុះអស់ដោយសារការព្យាបាល។

បុគ្គលិកនៅផ្នែកកោសល្យវិច័យគឺមិនបានចាប់អារម្មណ៍លើសក់របស់អ្នកជំងឺឡើយពេលទៅទទួលសព ទើបក្រោយការលងបន្លាចទើបពួកគេចាប់អារម្មណ៍ថា សក់សពទុកចោលនៅគ្រែពេទ្យ ហើយក៏យកមកដាក់ឱ្យសពវិញ។ ចុងក្រោយ សំឡេងដែលធ្លាប់បានឮ ក៏ឈប់ឮទៀត ហើយសពរបស់ស្ត្រីនោះក៏ត្រូវបានបូជាទៅតាមប្រពៃណី៕

ប្រភព៖ World Of Buzz

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

នៅថៃ! ព្យុះបោកបក់ រលើងដើមឈើធំមួយដើម សង្កត់លើឡានប៉ូលិស ខូចខាតអស់ ១២ គ្រឿង

តារាស៊ីបាយបោកឆ្នាំង! Dome Pakorn បំភ្លៃថាមកភ្នំពេញ និង ប៉ោយប៉ែតលើកណា ក៏មិនហ៊ានចេញក្រៅ ព្រោះឃើញសុទ្ធតែអគារក្រុមឆ.បោកអនឡាញ

សោកស្ដាយ! អ្នកនិពន្ធសៀវភៅដ៏ល្បី «I Want to Die But I Want to Eat Tteokbokki» ទទួលមរណ-ភាពក្នុងវ័យ ៣៥ ឆ្នាំ

ខាត់ សួស្តី និយាយយ៉ាងស្រណោះ ក្រោយបាត់បង់ ណាឃីម សមាជិកក្នុងវង់តន្ត្រីបុរាណ ត្រឹមមួយប៉ប្រិចភ្នែក

ប្រុងប្រៀបឱ្យហើយ! គ្រូចិនសែម៉ុងបង្ហើបថា ឆ្នាំ ២០២៦ មាន ៤ ឆ្នាំឆុងខ្លាំង ឯឆ្នាំ ៣ នេះ ជាប់ Top3 ហេងខ្លាំង

ព័ត៌មានបន្ថែម

នៅថៃ! ព្យុះបោកបក់ រលើងដើមឈើធំមួយដើម សង្កត់លើឡានប៉ូលិស ខូចខាតអស់ ១២ គ្រឿង

តារាស៊ីបាយបោកឆ្នាំង! Dome Pakorn បំភ្លៃថាមកភ្នំពេញ និង ប៉ោយប៉ែតលើកណា ក៏មិនហ៊ានចេញក្រៅ ព្រោះឃើញសុទ្ធតែអគារក្រុមឆ.បោកអនឡាញ

សោកស្ដាយ! អ្នកនិពន្ធសៀវភៅដ៏ល្បី «I Want to Die But I Want to Eat Tteokbokki» ទទួលមរណ-ភាពក្នុងវ័យ ៣៥ ឆ្នាំ

ប្រុងប្រៀបឱ្យហើយ! គ្រូចិនសែម៉ុងបង្ហើបថា ឆ្នាំ ២០២៦ មាន ៤ ឆ្នាំឆុងខ្លាំង ឯឆ្នាំ ៣ នេះ ជាប់ Top3 ហេងខ្លាំង

កាលៈទេសៈនេះបើមិនដឹងរកស៊ីអ្វីល្អ អ្នកឧកញ៉ា សៀ ឫទ្ធី ផ្តល់គំនិតវិនិយោគទៅលើរឿង ៦ យ៉ាង ធ្វើហើយមិនចេះខាតបង់

សម្រស់រូបចម្លាក់បងប្អូនតូចទាំង ៣ នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ ស្អាតខ្លាំងក្នុងរដូវរស្សា

សង្រ្គាមស៊ីវិលនៅជាយដែនមីយ៉ាន់ម៉ា បង្កឱ្យមានគ្រា/ប់ខ្ទាតចំផ្ទះប្រជាជនថៃជាច្រើនខ្នង អ្នកភូមិនាំគ្នារត់ភៀសខ្លួនចោលផ្ទះ

នារីជនបរទេសម្នាក់ ត្រូវគេល្បួងថាទៅធ្វើជាម៉ូឌែលនៅថៃ បែរជានាំទៅលក់នៅមីយ៉ាន់ម៉ា ចុងក្រោយបានស្លា./ ប់ ដោយគ្រឿងក្នុងត្រូវគេយកទៅលក់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ