យន្តហោះ Boeing 737 ដឹកអ្នកដំណើរសរុប ១៥៩ នាក់ បានជួបហេតុការណ៍ឆាបឆេះម៉ាស៊ីនភ្លាមៗខណៈទើបហោះចេញពីក្រុង Denver សហរដ្ឋអាមេរិក ឆ្ពោះទៅក្រុង Edmonton ប្រទេសកាណាដា។ ចំពោះមូលហេតុត្រូវគេជឿថាបណ្ដាលមកពីសត្វទន្សាយលោតចូលក្នុងម៉ាស៊ីន។
តាមព័ត៌មានបានឱ្យដឹងថា ភ្លាមៗក្រោយយន្តហោះហោះចេញ អ្នកដំណើរបានឮសំឡេងផ្ទុះខ្លាំងចេញពីម៉ាស៊ីនខាងស្ដាំ ដោយក្រោយមកក៏ឃើញមានភ្លើងឆាបឆេះឡើង។
ទោះជាហេតុការណ៍ខាងលើចាត់ទុកជាករណីកម្រក៏ពិតមែន ប៉ុន្តែពីឡុតយន្តហោះបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អដោយបកក្បាលយន្តហោះត្រឡប់ចុះចតនៅព្រលានវិញបានដោយសុវត្ថិភាព៕