ថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតមានឡើងនៅទីប្រជុំជននៃក្រុង New Delhi ប្រទេសឥណ្ឌា ដោយមានឡានមួយគ្រឿងឈប់ជាប់ស្តុបភ្លើងក្រហម សុខៗក៏ស្រាប់ផ្ទុះឡើងមួយទំហឹងបង្កជាការឆាបឆេះសន្ធោសន្ធៅ ឆក់យកអាយុជីវិតមនុស្សមិនដឹងអីរហូតដល់ ១៣ នាក់ និង ២៤ នាក់ផ្សេងទៀតបានរងរបួស។

តាមការបញ្ជាក់ពីប៉ូលិសក្រុង New Delhi បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៧ យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានករណីផ្ទុះឡានមួយគ្រឿងនៅចំណុចស្តុបភ្លើងក្រហមជិត Red Fort បណ្ដាលឱ្យមនុស្សជិត ៤០ នាក់ស្លាប់ និង រងរបួស។

តាមរបាយការណ៍បានបញ្ជាក់ទៀតថា យ៉ាងហោចណាស់យានយន្តចំនួន ៦ គ្រឿង និង កង់បី ៣ គ្រឿង ឈប់ស្តុបក្បែរគ្នានោះបានរងការឆាបឆេះខូចខាតផងដែរ។ បច្ចុប្បន្ន ចំពោះមូលហេតុនៃការផ្ទុះឆេះឡាននោះ ប៉ូលិសកំពុងតែដាក់ការស៊ើបអង្កេត៕

