ថ្មីៗនេះ មានករណីក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ នៅក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បានរត់គេចចេញពីផ្ទះក្រោយឪពុករបស់នាងវាយធ្វើបាបរាងកាយ ព្រោះតែខឹងនាងមិនបានលាងចាន និង សម្អាតចង្ក្រានបាយ។
ដំណឹងបាត់ខ្លួនរបស់នាងត្រូវបានប្រកាសកាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ មុនពេលត្រូវបានគេប្រទះឃើញនាងក្នុងហាងមួយកន្លែងនៅ Metro Prima។
ក្រោយរកឃើញ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Kuala Lumpur Hospital ហើយគ្រូពេទ្យក៏បានរកឃើញថានាងមានស្នាមជាំនៅក្រោមបបូរមាត់ ស្នាមខ្វាចនៅខ្នង និង មានការឈឺចាប់ត្រង់ក្បាល។
បច្ចុប្បន្ន បុរសជាឪពុកត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីសួរនាំ មុនបញ្ជូនសំណុំរឿងបន្តកាត់ទោសតាមនីតិវិធីច្បាប់៕
ប្រភព៖ World Of Buzz