ជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់អ្នកគាំទ្រលោក Lee Sang Yong ពិធីករទូរទស្សន៍ជើជើងចាស់កូរ៉េដ៏មានប្រជាប្រិយភាព ដែលគេដាក់រហស្សនាមថា «Popeye Ajussi» ដោយលោកបានទទួលមរណភាពទៅហើយកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅក្នុងវ័យ ៨១ ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
តាមការបញ្ជាក់ពីទីភ្នាក់ងាររបស់លោក Emade Entertainment បានឱ្យដឹងថា លោក Lee បានដួលសន្លប់នៅវេលាម៉ោងប្រមាណ ១២ និង ៤៥ នាទីថ្ងៃត្រង់ (ពេលវេលាក្នុងតំបន់) ខណៈដែលលោកត្រឡប់មកពីពិនិត្យសុខភាពតាមការណាត់នៅមន្ទីរពេទ្យវិញ។ លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែជាអកុសលនៅតែមិនអាចសង្គ្រោះបាន៕