ពាក្យសម្ដីចាស់ៗរបស់ Kim Soo Hyun ពាក់ព័ន្ធរឿងចង់រៀបការនៅអាយុ ៤១ ឆ្នាំជាមួយនារីវ័យ ២១ ឆ្នាំ ត្រូវបានគេគាស់កកកាយឡើងវិញយ៉ាងក្ដៅគគុក

Share This

កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន និង សាធារណជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមាន channel youtube មួយទម្លាយថា តារាសម្ដែង Kim Soo Hyun និង Kim Sae Ron បានទាក់ទងស្នេហាគ្នារយៈពេល ៦ ឆ្នាំតាំងពីតារាស្រីរូបនោះមានអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ។ អ្នកដែលចេញមកអះអាងពីរឿងនេះដែរគឺថាខ្លួនជាម្ដាយមីងរបស់ Kim Sae Ron ដោយរូបគាត់បានទម្លាយរឿងទាំងអស់នេះនៅលើ channel youtube មួយឈ្មោះ Garo Sero Institute។ យ៉ាងណាមិញ ក្រោយការទម្លាយពីទំនាក់ទំនង ឬការប៉ះពាល់រាងកាយក្មេងស្រីទាំងមិនទាន់គ្រប់អាយុនេះ ខាងតារាប្រុស Kim Soo Hyun ក៏បានចេញមុខមកបដិសេធ រួមទាំងមានចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរ។

ខណៈប្រធានបទមួយនេះកំពុងតែផ្ទុះក្ដៅគគុក ខាងសារព័ត៌មានចិនមួយចំនួនដូចជា 163, Sohu និង Sina ជាដើម បានគាស់កកាយពាក្យពេចន៍មួយចំនួនដែលតារាសម្ដែង Kim Soo Hyun ធ្លាប់បានលើកមកនិយាយពាក់ព័ន្ធនឹងរឿងរ៉ាវជីវិតស្នេហារបស់លោក។ ពាក្យសម្ដីទាំងនោះគឺ Kim Soo Hyun និយាយអំឡុងពេលធ្វើការ promote រឿង «Secretly, Greatly» ក្នុងឆ្នាំ ២០១៣ នៅពេលដែលមានអ្នកគាំទ្រសួរលោកជុំវិញគម្រោងរៀបការ។

ពេលនោះដែរ Kim Soo Hyun ដែលមានអាយុត្រឹម ២៥ ឆ្នាំបានឆ្លើយតបវិញថា៖ «ការរៀបការអាចនឹងត្រូវពន្យារពេលបន្តិចហើយ។ ខ្ញុំធ្លាប់គិតថាខ្ញុំនឹងរៀបការនៅអាយុ ៣៦ ឆ្នាំ ប៉ុន្តែឥលូវខ្ញុំគិតថាគម្រោងនេះគឺអាចនឹងពិបាកនឹងកើតឡើង។ ប្រហែលខ្ញុំនឹងរៀបការនៅអាយុ ៤១ ឆ្នាំ នៅពេលនោះ ខ្ញុំនឹងជួបមនុស្សស្រីអាយុ ២១ ឆ្នាំ»។ ចម្លើយទាំងនេះបានធ្វើឱ្យ MC Kim Tae Jin និយាយលេងសើចតបថា៖ «អ៊ីចឹងមានន័យថាអនាគតប្រពន្ធលោកឥលូវនៅជាក្មេងមតេយ្យនៅឡើយទេ»។ មិនត្រឹមប៉ុណ្ណឹងទេ Kim Soo Hyun ក៏បានចែករំលែកបន្ថែមជុំវិញអនាគតប្រពន្ធលោកថែមទៀតថា៖ «នាងត្រូវតែហ៊ានស្លាប់ដើម្បីខ្ញុំ គិតតែពីខ្ញុំ មិនបញ្ឈប់ខ្ញុំមិនឱ្យធ្វើការងារ តែពេលខ្ញុំត្រូវការនាង នាងត្រូវតែនៅក្បែរខ្លួនខ្ញុំជានិច្ច»

គួរឱ្យដឹងថា បច្ចុប្បន្នព័ត៌មានជុំវិញទំនាក់ទំនងស្នេហារវាង Kim Soo Hyun និង Kim Sae Ron កំពុងក្លាយជាប្រធានបទក្ដៅគគុកទាំងលើបណ្ដាសារព័ត៌មាន និង បណ្ដាញសង្គមនានា រហូតមហាជនជាច្រើននាំគ្នាផ្ទុះការវែកញែកព្រោងព្រាត។ យ៉ាងណាមិញ រឿងរ៉ាវពិតប្រាកដយ៉ាងណានោះ មានតែចាំការ update ព័ត៌មានបន្តទៀត៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ