ពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបាក់ស្បាត លែងហ៊ានចង់ជិះយន្តហោះ ក្រោយមានគ្រោះថ្ន-ា./ក់កើតឡើងញឹកពេក

Share This

ហេតុការណ៍គ្រោះថ្នាក់កើតមានឡើងញឹកញាប់លើយន្តហោះដឹកដំណើរ បានបង្កជាការព្រួយបារម្ភ ភ័យខ្លាចដល់ពលរដ្ឋកូរ៉េខាងត្បូងជាច្រើនរហូតបាក់ស្បាតលែងចង់កក់សំបុត្រយន្តហោះ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ យន្តហោះមួយគ្រឿងទៀតហើយរបស់កូរ៉េ Air Busan Airbus A321 បានកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខណៈរៀបហោះចេញពីព្រលានយន្តហោះអន្តរជាតិ Gimhae។ ជាសំណាងល្អ អ្នកដំណើរ និង បុគ្គលិកសរុបទាំង ១៧៦ នាក់លើនោះត្រូវបានជម្លៀសចេញទាន់ដោយសុវត្ថិភាព ដោយមានមនុស្ស ៧ នាក់ប៉ុណ្ណោះរងរបួសតិចតួច។

ទោះបីជាហេតុការណ៍មួយនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរក៏ដោយ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងជាច្រើននៅតែខ្លាចបាក់ស្បាតខ្លាំងពីហេតុការណ៍បុកឆេះយន្តហោះ Jeju Air ដែលឆក់យកអាយុជីវិតមនុស្ស ១៧៨ នាក់កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនៅឡើយ។ ភាពភ័យខ្លាចនេះដែរ បានធ្វើឱ្យមនុស្សជាច្រើនលែងហ៊ានចង់ជិះយន្តហោះតទៅទៀត ខណៈមួយចំនួនទៀតដែលទិញសំបុត្រហើយនោះក៏ពិចារណាចង់លុបចោលវិញផងដែរ។

ដូចករណីរបស់បុរសវ័យ ៥៩ ឆ្នាំ ឈ្មោះ Seo នេះ លោកមានគម្រោងនាំក្រុមគ្រួសារទៅលេងប្រទេសជប៉ុននៅខែក្រោយ ប៉ុន្តែឥលូវលោកសម្រេចចិត្តលុបចោលការហោះហើរវិញ ដោយសារក្ដីបារម្ភពីសុវត្ថិភាព សុខចិត្តចោលលុយថ្លៃសំបុត្រជាង ៧០០$។ ថ្លែងប្រាប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ លោក Seo បានរៀបរាប់ថា៖ «គ្រោះថ្នាក់ធ្លាក់យន្តហោះគឺវាកម្រនឹងកើតមានណាស់ តែឥលូវខ្ញុំមានអារម្មណ៍ថាវាកើតឡើងញឹកដល់ហើយ។ ដូច្នេះ វាមិនធានានោះឡើយថាក្រុមគ្រួសារខ្ញុំអាចមានសុវត្ថិភាពមិនប៉ះពាល់នោះ»

ស្របពេលពលរដ្ឋបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមយន្តហោះ ខាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូនប្រចាំប្រទេសកូរ៉េ ក៏បានលើកឡើងដែថា ចំនួនអ្នកដំណើរកក់សំបុត្រយន្តហោះគឺបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយមានហេតុការណ៍បុកយន្តហោះ Jeju Air។ មួយវិញទៀត ដំណើរស៊ើបអង្កេតយឺតយ៉ាវរកមូលហេតុបង្កគ្រោះថ្នាក់ក៏ជាកត្តាធ្វើឱ្យពលរដ្ឋព្រួយបារម្ភដូចគ្នា។

ជាក់ស្ដែង ដូចករណីយន្តហោះ Jeju Air រយៈពេលជាងមួយខែហើយខាងអាជ្ញាធរនៅមិនទាន់បញ្ជាក់ពីមូលហេតុបង្កពិតប្រាកដបាននៅឡើយ ហើយចំពោះយន្តហោះ Air Busan ដែលឆាបឆេះថ្មីៗកន្លងទៅនេះវិញ មូលហេតុបឋមគេជឿថាបណ្ដាលមកពីការផ្ទុះថ្មពីក្នុងវ៉ាលិសរបស់អ្នកដំណើរ តែនៅតែមិនទាន់ច្បាស់ផ្លូវការដូចគ្នា៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

ព័ត៌មានបន្ថែម

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ស្វែងរកព័ត៌មាន​ ឬវីដេអូ