ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗ អតីតតារា TVB លោក Matthew Ko ប្រកាសបានរៀបការរួច ខណៈភរិយាកំពុងពពោះត្រៀមសម្រាលខែក្រោយ

Share This

កាលពីសប្ដាហ៍កន្លងទៅ អតីតតារាសម្ដែងប្រចាំទូរទស្សន៍ TVB លោក Matthew Ko បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាង នៅពេលដែលរូបលោកចេញមកប្រកាសលើបណ្ដាញសង្គម Instagram ថារូបលោកបានរៀបការមានភរិយារួចហើយ និង ថែមទាំងភរិយារបស់លោកកំពុងតែពពោះកូនស្រីដំបូងរបស់ពួកគេដោយត្រៀមសម្រាលនៅខែមករា ឆ្នាំ ២០២៥ ខាងមុខទៀតផង។

តាមរយៈការបង្ហោះនោះដែរ តារាសម្ដែងប្រុសវ័យ ៤០ ឆ្នាំរូបនេះបានទម្លាយរូបភាពមួយចំនួនរបស់លោក និង ភរិយាថតពេលកំពុងពពោះ ដោយអមជាមួយសារដ៏មានន័យថា៖ «ពីការជួបគ្នា និង ចាប់ផ្ដើមស្គាល់គ្នា រហូតដល់កាន់ដៃគ្នារៀបការជាមួយគ្នា។ ពេលខ្ញុំសញ្ជឹងគិតដល់ខែធ្នូ ឆ្នាំ ២០២៤ នេះ ខ្ញុំចង់ចែករំលែកគម្រោងរបស់ពួកខ្ញុំជាមួយអ្នកទាំងអស់គ្នាដោយកុំឱ្យមានការសង្ស័យមិនចាំបាច់ណាមួយ។ ការរួមចំណែករបស់មនុស្សស្រីគឺមិនងាយស្រួលនោះទេ ហើយខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងក្នុងការការពារក្រុមគ្រួសាររបស់ខ្ញុំ»

គួរបញ្ជាក់ថា ភរិយារបស់តារាសម្ដែងប្រុស Matthew Ko គឺមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះឡើយដោយរូបនាងមានវ័យប្អូនលោកដល់ទៅ ១០ ឆ្នាំ។ តាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានទាក់ទងស្នេហាគ្នាបាន ១ ឆ្នាំមុនពេលពួកគេចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធនឹងគ្នានៅប្រទេសកាណាដាកាលពីដើមឆ្នាំ ២០២៤ កន្លងទៅនេះ។

ការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និង រំភើបមួយនេះដែរ ឃើញថាមានមិត្តភក្តិសិល្បករ ក៏ដូចជាអ្នកគាំទ្ររបស់ Matthew ជាច្រើនបាននាំគ្នាចូលរួមសម្ដែងការអបអរចំពោះលោក និង ភរិយាព្រោងព្រាត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ព័ត៌មានបន្ថែម

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ទៅប្រកួតទាំងមិនសូវមានអ្នកគាំទ្រដឹង តែបុរសឯក កាវីន និង លីហេង ដណ្ដើមបានជ័យលាភីអន្តរជាតិជូនមាតុភូមិ យ៉ាងមានកិត្តិយស

ឆ្នាំនេះលេងធំបន្តិច! ស៊ុក សុភា និង ភរិយា អញ្ជើញសិល្បករពីកម្ពុជា ៣ រូប ទៅច្រៀងក្នុងកម្មវិធីជប់លៀងខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូនប្រុសច្បង

យប់មិញ! ក្រុមតារាចម្រៀងកូរ៉េ NCHIVE ត្រលប់ទៅកូរ៉េវិញទាំងស្នាមញញឹម និង កក់ក្ដៅ ក្រោយស្នាក់នៅកម្ពុជាបំពេញបេសកកម្មជាង ២០ ថ្ងៃ

ចាកចេញជាងកន្លះឆ្នាំ! បងស្រី RuthKo បើកហាងថ្មីបំពេញក្ដីស្រមៃប្អូនកាលនៅរស់ រួចដង្ហោយហៅលោកជាថៅកែមកមើលការខុសត្រូវ

ហ្វីយ៉ាតា តាំងជំហរបន្តប្រើសំឡេងធ្វើមូលនិធិជួយកងទ័ពជួរមុខ ព្រោះពួកគាត់នៅតែកំពុងត្រូវការយើងបំផុត

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ