ផ្អើលអ្នកគាំទ្របារម្ភព្រាត ក្រោយឃើញ Ariana Grande ធ្លាក់ខ្លួនស្គមទៅៗ រហូតឃើញឆ្អឹងច្បាស់ៗ

Share This

ថ្មីៗនេះ តារាចម្រៀង Ariana Grande បានបង្ហាញវត្តមានចូលរួមសម្ពោធការចាក់បញ្ចាំងរឿង «Wicked» ដែលជាភាពយន្តមួយរូបនាងបានចូលរួមសម្ដែងដែរនោះ។ យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់តារាស្រីវ័យ ៣១ ឆ្នាំរូបនេះដែរបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងលើរូបរាងរបស់នាង។

អំឡុងពេលចូលរួមកម្មវិធីនោះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះរូបនេះបានស្លៀករ៉ូបពណ៌សវាលទ្រូង បង្ហាញពីរូបរាងដ៏ស្លីមស្រឡូនរបស់នាង។ ទោះជាយ៉ាងណា រូបរាងបច្ចុប្បន្នរបស់នាងពេលនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញក្ដីបារម្ភចំពោះសុខភាពរូបនាងជាខ្លាំងក៏ព្រោះតែនាងកាន់តែស្គមជាងមុនទៅទៀត ឯដងខ្លួនវិញមើលឃើញឆ្អឹងយ៉ាងច្បាស់ៗ។

មហាជននាំគ្នាបញ្ចេញមតិវែកញែកពេញបណ្ដាញសង្គម ដោយអ្នកខ្លះនិយាយថា ៖ «នាងមើលទៅសល់តែស្បែកដណ្ដប់ឆ្អឹង» «Ariana មើលទៅស្គមខ្លាំងមិនមានសុខភាពល្អសោះ» «ខ្ញុំដឹងថានាងមានរូបរាងស្លឹមរហូតមកហើយ ប៉ុន្តែឃើញសភាពនាងពេលនេះគឺគួរឱ្យបារម្ភណាស់ នាងមើលទៅកាន់តែតូចជាងមុនទៅទៀត» ខណៈម្នាក់ទៀតបង្ហាញប្រតិកម្មដែរថា៖ «ខ្ញុំសង្ឃឹមថានាងមិនអីទៅចុះ»

គួររំឭកដែរថា កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Ariana Grande ធ្លាប់បានឆ្លើយតបទៅកាន់អ្នកដែលរិះគន់លើរូបរាងរបស់នាង ដោយនាងនិយាយថានាងមានសុខភាពល្អណាស់ ក្រោយមានអ្នកយករូបភាពនាងពីមុនមកប្រៀបធៀបគ្នា៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅអ៊ីស្រាអែល ប្រកាសជោគជ័យ ៩៤% លើការស្រាវជ្រាវរកមហារីកលើអ្នកជំងឺ ដោយប្រើប្រាស់ឆ្កែហិតក្លិន

ធម្មជាតិដ៏ស្រស់ត្រកាលអើយ! ទឹកធ្លាក់មួយកន្លែងនៅកោះកុង លើដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា គន់យូរយ៉ាងណាក៏មិនជិនណាយ

មិនលេងសើចទេ! ការសិក្សាថ្មី បង្ហាញថា យំនៅចន្លោះម៉ោងនេះ អាចជួយឱ្យស្រកគីឡូបានល្អ

បែកអំពិលអំពែក! ច្រឡំផាវថាជាស្ករគ្រាប់ ឃើញទំនងឆ្ងាញ់ក៏យកមួយគ្រាប់មកទំពា មានអីផ្ទុះពេញមាត់

Labubu តុក្កតាមុខអាក្រក់សោះ តែធ្វើឱ្យម្ចាស់ក្រុមហ៊ុនវ័យក្មេង ក្លាយជាមហាសេដ្ឋី រកលុយកើន ១.៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

Peypey Dy ទទួលបានថវិកាបរិច្ចាគជាង ៩០ ម៉ឺនដុល្លារ ហើយបានបង្ហាញឆន្ទៈយកថវិកាទៅប្រើឱ្យមានប្រយោជន៍បំផុត មិនឱ្យបាត់ ១ សេន

ល្អហួស សន្យាបើមានឱកាសឡើងឆាកអន្តរជាតិឆ្នាំ ២០២៦ នៅឥណ្ឌា នាងនឹងបកស្រោមមុខប្រទេសឈ្លានពានកម្ពុជាឱ្យពិភពលោកបានដឹង

បាត់មុខមួយរយៈ តាមពិតតារាចម្រៀងប៉ុប Jessie J ​ម្ចាស់បទ «Price Tag» កើតជំងឺមហារីកសុ-ដ-ន់ ពេលនេះកំពុងសំងំព្យាបាល

មិនស្តាយទេ! ឌួង ហ្សូរីម៉ា ប្អូនស្រី ឌួង ហ្សូរីដា មិនបង្អង់សម្រេចទម្លាក់ស្លាកយីហោហាងកាហ្វេប្រ៊េនទិញសិទ្ធិពីថៃចោលហើយ

ជាតារាល្បីមិនស្រួលទេ! ត្រឹមមួយយប់ Zhang Linghe ត្រូវប្ដូរសណ្ឋាគារដល់ ៥ ដង ដើម្បីគេចពីអ្នកគាំទ្រដែលសម្រុកតាម

(វីដេអូ) ក្រៅពីចូលរួមថវិកាខ្ទង់ម៉ឺន និង ស្បៀង! ពេលនេះ អ្នកនាង ឡុង ម៉ានីន គូស្នេហ៍ ថុល សុភិទិ ទិញម៉ូតូច្រើនគ្រឿងត្រៀមជូនកងទ័ពជួរមុខ

ក្ដៅគគុក! សិល្បករ និង អ្នកផលិតមាតិកាកំពុងផ្ទុះប្រតិកម្ម ក្រោយធ្លាយដំណឹងមានក្រុមហ៊ុនមួយ​មិន​សហការ​ការងារជាមួយ KOL ដែល​បង្ហោះបញ្ហាជាតិ

ផ្ទុះវែកញែកខ្លាំងលើការចេញចម្រៀងរបស់ N.Jonh កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ អ្នកសិល្បៈ និង អ្នកគាំទ្រ លើកជាមតិភ្ជាប់នឹងហេតុផលគួរយោគយល់មួយចំនួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ