ផ្អើលនៅថៃ! រកឃើញសាកសពមនុស្សជាង ៤០ នាក់ក្នុងវត្តមួយកន្លែង ដែលព្រះសង្ឃប្រើប្រាស់សម្រាប់ធ្វើសមាធិ

Share This

វត្តអារាមមួយកន្លែនៅក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធររកឃើញសាកសពមនុស្សជាង ៤០ នាក់នៅទីនោះដែលឮថាទុកប្រើប្រាស់សម្រាប់ការធ្វើសមាធិ នេះបើតាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

Photo: Bangkok Post

បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ថ្លែងប្រាប់សារព័ត៌មាន AFP បានឱ្យដឹងថា សាកសពមនុស្សចំនួន ៤១ នាក់ត្រូវបានរកឃើញក្នុងវត្ត Pa Nakhon Chaibovorn នាខេត្ត Phichit ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ លោកបានឱ្យដឹងថា សាកសពទាំងនោះមានមកជាមួយនឹងលិខិតបញ្ជាក់មរណភាព និង លិខិតប្រគល់សព ហើយមកទល់ពេលនេះមិនទាន់មានការចោទប្រកាន់ណាមួយបានធ្វើឡើងនោះឡើយ។

Photo: Bangkok Post

មន្ត្រីប៉ូលិសដដែលបានឱ្យដឹងទៀតថា ខាងប៉ូលិសបានទាក់ទងទៅខាងសាច់ញាតិនៃសពដើម្បីបញ្ជាក់ថាសាកសពទាំងនោះពិតជាបានប្រគល់ដោយព្រមព្រៀងគ្នាពិតប្រាកដមែនឬក៏យ៉ាងណា។ គួរឱ្យដឹងថា ការរកឃើញសាកសពយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលនេះគឺកើតមានឡើងត្រឹមប៉ុន្មានថ្ងៃក្រោយប៉ូលិសរកឃើញសពមនុស្ស ១២ នាក់នៅវត្តអារាមមួយកន្លែងផ្សេងទៀតក្នុងខេត្ត Kamphaeng Phet កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ នេះបើតាមការចេញផ្សាយពីសារព័ត៌មានក្នុងតំបន់។

Photo: pattayanews

បើតាមចៅអធិការវត្តប្រចាំខេត្ត Phichit ព្រះនាម Saifon Phandito បានថ្លែងប្រាប់ទូរទស្សន៍ថៃ PBS ថា ការប្រើប្រាស់សាកសពនេះគឺជាផ្នែកមួយនៃវិធីសាស្ត្រសមាធិដែលព្រះអង្គបង្កើតឡើង។ ព្រះអង្គមានសង្ឃដីកាថា៖ «ភាគច្រើននៃអ្នកដែលមករៀនសមាធិនេះគឺជាចៅអធិការ ហើយព្រះសង្ឃទាំងនេះតែងតែទទួលជោគជ័យលើចំណេះដឹងនេះ។ អាត្មាមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលបន្តវិធីសាស្ត្រសមាធិរបស់អាត្មានេះ»។ ព្រះចៅអធិការដដែលក៏បានមានសង្ឃដីកាប្រាប់ទូរទស្សន៍មួយផ្សេងទៀតដែរថា៖ «អ្នកធ្វើសមាធិក្នុងមហាកុដិ ( ព្រះពន្លា) គឺធ្វើឡើងជាមួយមឈូសដែលមានសាកសពក្នុងនោះ»

Photo: pattayanews

គួរបញ្ជាក់ដែរ ប៉ូលិសខេត្ត Phichit កំពុងសហការជាមួយខាងអាជ្ញាធរតាមបណ្ដាខេត្តផ្សេងៗទៀតដើម្បីស៊ើបអង្កេតលើករណីអនុវត្តការធ្វើសមាធិមួយនេះថារីករាលដាលខ្លាំងប៉ុនណា៕

Photo: pattayanews
Photo: pattayanews

ប្រភព៖ CNA

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ព័ត៌មានបន្ថែម

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ស្វែងរកព័ត៌មាន​ ឬវីដេអូ