ផ្ទុះការវែកញែកលើតារាស្រីក្នុងរឿង «F4» កូរ៉េ ប្រកាសពពោះតាមការបង្កកំណើតក្រៅស្បូ-ន ទាំងគ្មានការយល់ព្រមពីអតីតស្វាមី

Share This

តារាសម្ដែងស្រីកូរ៉េខាងត្បូង Lee Si Young ដែលផ្ទុះប្រជាប្រិយភាពក្នុងការបង្ហាញវត្តមានសម្ដែងជាតួអង្គក្នុងរឿង «Boys Over Flowers» និង រឿងភាគដ៏ល្បី «Sweet Home» ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងក្រោយរូបនាងប្រកាសពពោះកូនទី ២។

តាមការទម្លាយ Lee Si Young បានពពោះដោយការបង្កកំណើរកូនក្រៅស្បូន (IVF) ដោយប្រើប្រាស់អំប្រ៊ីយុងដែលរក្សាទុក (ការបង្កកកូនទុក) បង្កកំណើតជាមួយមេជីវិតរបស់អតីតស្វាមីរបស់នាង ទាំងដែលដំណើរការយកកូននេះ នាងមិនបានសុំការយល់ព្រមពីអតីតស្វាមីនោះឡើយ។

គួរឱ្យដឹងថា តារាសម្ដែងស្រី Lee Si Young បានរៀបការជាមួយម្ចាស់ភោជនីយដ្ឋានឈ្មោះ Cho Seong Hyun រយៈពេល ៨ ឆ្នាំ និង ទទួលបានចំណងដៃកូនប្រុសម្នាក់ជាមួយគ្នា។ យ៉ាងណាមិញ កាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ នាងក៏បានប្រកាសថាចំណងអាពាហ៍ពិពាហ៍មួយនេះបានដើរដល់ផ្លូវបញ្ចប់។

ក្នុងការបង្ហោះប្រកាសពពោះកូនទី ២ នេះដែរ Lee Si Young បានសរសេរសារវែងអន្លាយរៀបរាប់ពីទំហំនៃក្ដីស្រឡាញ់ចំពោះកូនប្រុសឈ្មោះ Jeong Yoon និង ទម្លាយពីមូលហេតុដែលសម្រេចចិត្តយកកូនទី ២ ទាំងមិនមានស្វាមីនេះ។ នាងបានរៀបរាប់ថា៖ «ពេលមុនខ្ញុំនៅក្មេង និង មានចំណុចខ្វះខាតច្រើន។ រាល់ពេលខ្ញុំសម្លឹងមើល Jeong Yoon ដែលនៅលើដៃខ្ញុំ ខ្ញុំសោកស្ដាយ និង បន្ទោសខ្លួនឯងចំពោះពេលវេលាដែលបានចំណាយលើរឿងអវិជ្ជមាន និង ការថប់បារម្ភ។ ហេតុនេះហើយទើបខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងមិនឱ្យរឿងស្ដាយក្រោយនេះកើតឡើងជាថ្មីទៀតទេ ប្រសិនបើខ្ញុំមានឱកាសម្ដងទៀតក្នុងជីវិត»

Lee Si Young និង អតីតស្វាមី បានបង្កកមេជីវិតរបស់ពួកគេទុកក្រោយមាន Jeong Yoon។ ពួកគេគឺមានគម្រោងយកកូនទី ២ ជាមួយគ្នា ប៉ុន្តែពួកគេមិនទទួលបានដំណឹងថាមានអំប្រ៊ីយុងណាបង្កកំណើតបានឡើយរហូតដល់ពេលពួកគេលែងលះគ្នា។ Lee Si Young និយាយថា អំប្រ៊ីយុងដែលបង្កកទុករយៈពេល ៥ ឆ្នាំទីបំផុតអាចយកបានហើយ ដូច្នេះនាងសម្រេចចិត្តដំណើរការវិធីសាស្ត្រមួយនេះ។ នាងបាននិយាយថា៖ «ភាគីម្ខាងទៀតគឺមិនគាំទ្រអ្វីដែលខ្ញុំកំពុងធ្វើនេះឡើយ តែខ្ញុំនឹងជាអ្នកទទួលខុសត្រូវទាំងស្រុង»

នាងដឹងដែរថា នាងអាចនឹងជួបប្រទះការលំបាកជាច្រើននៅថ្ងៃអនាគត ប៉ុន្តែនាងនៅតែរក្សាជំហរលើការសម្រេចចិត្តមួយនេះដដែល។ បន្ថែមពីនេះ នាងក៏បើកចិត្តទទួលនូវរាល់ការរិះគន់ និង ការណែនាំនានានៅថ្ងៃអនាគតដូចគ្នា។ ការប្រកាសរបស់តារាសម្ដែងស្រី Lee Si Young នេះដែរ បានធ្វើឱ្យមហាជនតាមបណ្ដាញសង្គមជាច្រើននាំគ្នាបញ្ចេញមតិរៀងៗខ្លួន ដោយខ្លះបានស្ញប់ស្ញែងនាងជាមនុស្សក្លាហាន និង លើកទឹកចិត្តនាងផងដែរ ខណៈមួយចំនួនទៀតណែនាំថា ការសម្រេចចិត្តនេះគួរតែទទួលបានការយល់ព្រមពីអតីតស្វាមីរបស់នាងដែរ ព្រោះថាវាអាចពិបាកលើសិទ្ធិមាតាបិតា ឬការទទួលខុសត្រូវកូនរួមគ្នា ហើយវាក៏អាចប៉ះពាល់ដល់អនាគតកូនផងដែរ។

ដោយឡែកបើតាមរបាយការណ៍ព័ត៌មាន អតីតស្វាមីរបស់ Lee Si Young មិនយល់ព្រមលើការពពោះកូនក្រោយនេះក៏ដោយ ប៉ុន្តែលោកនិយាយថា លោកនឹងបំពេញតួនាទីជាឪពុកពេញទីព្រោះឥលូវកូនរបស់លោកបានចាប់កំណើតមកហើយ៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ