ថ្មីៗនេះ John Sey ដែលប្រិយមិត្តកម្ពុជាមួយចំនួនស្គាល់ថាជាអ្នក review ទូរស័ព្ទ កំពុងផ្ទុះប្រតិកម្មវែកញែកខ្លាំងពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយរូបលោកបានបង្ហោះ status មួយលើកឡើងពីតារាល្បីៗមួយចំនួនក្នុងប្រទេសកម្ពុជាហាក់ស្ងប់ស្ងាត់មិនបញ្ចេញមតិពាក់ព័ន្ធនឹងរឿងបញ្ហាជម្លោះជាមួយនឹងប្រទេសថៃ។
ការបង្ហោះនោះដែរ លោក John Sey បានសរសេររៀបរាប់ថា៖ «តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ច្រៀបរឿង Siam! ប្រហែលជាប់ sponsor»។
ការបញ្ចេញមតិប៉ុន្មានឃ្លារបស់លោកនេះដែរ បានទាក់ទាញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចូលមកបញ្ចេញមតិតបតប និង ចែកចាយបន្តរាប់ពាន់នាក់ ដោយក្នុងនោះមានទាំងមតិយល់ស្របគាំទ្រ និង មតិប្រតិកម្មមិនពេញចិត្តចំពោះការលើកឡើងរបស់លោក បង្កជាប្រធានបទដ៏ក្ដៅគគុកមួយ ធ្វើឱ្យអ្នកអ្នកសិល្បៈជាច្រើនបានចេញឆ្លើយតបទៅលោកវិញ ជុំវិញការលើកឡើងមួយនេះ៕