នៅតំបន់វាលខ្សាច់នៃប្រទេសអារ៉ាប់មានថ្មដ៏ចម្លែក និង អាថ៌កំបាំងមួយដែលមានសភាពប្លែក និង គួរឱ្យចាប់អារម្មណ៍បំផុតមិនធ្លាប់ប្រទះក្នុងពិភពលោកនេះ។
ថ្មដុះចម្លែកនោះដែរហៅឈ្មោះថា «Al Naslaa» ដែលជាភូមិសាស្ត្រដ៏ពិសេសគួរឱ្យចាប់អារម្មណ៍មួយ ព្រោះថ្មដុះនេះគ្រាន់តែក្រឡេកភ្លាម ក៏កត់សម្គាល់ឃើញភ្លាមៗតែម្ដង ព្រោះតែថ្មនោះមានសភាពដាច់បែកពីគ្នាស្មើធេងដូចគេយកអ្វីមកកាប់ដូច្នោះដែរ។
ការពុះដាច់ស្មើត្រឹមដូចជាស្នាដៃមនុស្សនេះដែរ បានធ្វើឱ្យថ្មនេះទាក់ទាញមិនត្រឹមភ្ញៀវទេសចរនោះឡើយ ដោយសូម្បីអ្នកវិទ្យាសាស្ត្រក៏ចាប់អារម្មណ៍ចង់រកចម្លើយនៃការដាច់រហែកជាពីរដូចគេវាស់នេះដែរ៕