ប្រទេសឈីលី ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដី ៧.៤ រ៉ិចទ័រ

Share This

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារលើប្រទេសអាហ្សង់ទីន បណ្ដាលឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅតាមឈូងសមុទ្រនៃប្រទេសឈីលី រួមទាំងការជម្លៀសពលរដ្ឋចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានកត់ត្រាគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ក្នុងជម្រៅ ១០ គីឡូម៉ែត្រ នៅចម្ងាយប្រមាណ ២១៩ គីឡូម៉ែត្រពីក្រុង Ushuaia ប្រទេសអាហ្សង់ទីន។ គ្រោះរញ្ជួយដីនេះដែរ កើតមានឡើងនៅមុនម៉ោង ១ រសៀល ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)។

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅអាមេរិក បានចេញការព្រមានថា រលកយក្សអាចកើតមានក្នុងចន្លោះ ៣០០ គីឡូម៉ែត្រពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដី ហើយបើតាមការព្យាករណ៍ រលកស៊ូណាមិអាចកើតមាននៅក្រុង Puerto Williams ប្រទេសឈីលី នៅម៉ោង ៦ និង ៥៥ នាទីល្ងាច (ពេលវេលាក្នុងតំបន់)។

បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ណាបញ្ជាក់ពីការខូចខាតនៅប្រទេសអាហ្សង់ទីន និង ឈីលី នៅឡើយទេ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Mirror។

យ៉ាងណាមិញ ខាង​រដ្ឋាភិបាលប្រទេសឈីលីបានចេញប្រកាសឱ្យមានការជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាពបន្ទាន់ ខណៈប្រទេសប្រឈមនឹងរលកយក្សស៊ូណាមិក្នុងកម្ពស់ដល់ ២.៧ ម៉ែត្រ ដោយរលកយក្សព្យាករណ៍ថាអាចវាយប្រហារនៅបណ្ដាក្រុងភាគខាងត្បូងប្រទេសនៅរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ