ប្ដីធ្វើចិត្តម្ដេចបាន! សាន់ ឆាយ ចាកចេញទៅភ្លាមៗ ខណៈនៅសល់តែ ៥ ថ្ងៃទៀតសោះដល់ខួបរៀបការ ៣ ឆ្នាំ

Share This

កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រុមគ្រួសាររបស់តារាសម្ដែងស្រី Barbie Hsu រួមទាំងក្រុមហ៊ុនរបស់នាងបានចេញមកប្រកាសឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងដឹងថា Barbie បានទទួលមរណភាពទៅហើយនៅប្រទេសជប៉ុនក្នុងវ័យ ៤៨ ឆ្នាំ ហើយចំពោះមូលហេតុនោះគឺបណ្ដាលមកពីការឆ្លងរោគផ្ដាសាយឈានដល់ការរលាកសួតធ្ងន់ធ្ងរ។ ដំណឹងមរណភាពភ្លាមៗរបស់កំពូលតារាស្រីនៅតៃវ៉ាន់រូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការតក់ស្លុត និង សោកស្ដាយជាខ្លាំង។

អ្វីដែលកាន់តែធ្វើឱ្យមហាជនក្តុកក្តួលខ្លាំងជាងនេះទៀតនោះ គឺនៅពេលដែលពួកគេរកឃើញថា ថ្ងៃទី ០៨ ខែកុម្ភៈ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់តារាស្រី Barbie Hsu និង DJ ប្រចាំប្រទេសកូរ៉េ លោក Koo Jun Yup (DJ Koo)។ រយៈពេលត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃពិសេសរបស់នាង និង ស្វាមីហើយ តែនាងបែរជាមកជួបរឿងអកុសលត្រូវបែកពីប្ដីគ្មានថ្ងៃជួបវិញបែបនេះ។ នេះចាត់ទុកជារឿងដ៏សោកសៅបំផុតមួយសម្រាប់លោក Koo Jun Yup រួមទាំងក្រុមគ្រួសាររបស់ Barbie ទាំងមូល។ ជាមួយនឹងក្ដីឈឺចាប់ និង កំពុងកាន់ទុក្ខភរិយាសំណព្វចិត្ត DJ Koo គឺនិយាយអ្វីមិនចេញនោះឡើយបានត្រឹមពោលពាក្យប៉ុន្មានម៉ាត់តាមទូរស័ព្ទជាមួយកាសែតកូរ៉េ Ilgan Sports ដោយនិយាយថា៖ «I am not okay»

គួរបញ្ជាក់ថា រូបភាពបង្ហោះចុងក្រោយរបស់ Barbie Hsu ជាមួយស្វាមីលើបណ្ដាញសង្គមផ្ទាល់របស់នាងគឺនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដែលជារូបនាងថតអំឡុងពេលលោក DJ Koo សម្ដែងនៅកម្មវិធី KBS Gayo Daeyeon។ នាងថែមទាំងបាននិយាយសរសើរប្ដីពេញៗមាត់ថាជាសិល្បករដែលមានទេពកោសល្យ និង អស្ចារ្យបំផុត។ បន្ថែមពីនេះ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ រូបនាងក៏បានឃើញថតរូបយ៉ាងសប្បាយរីករាយជាមួយស្វាមី អំឡុងពេលចូលរួមកម្មវិធីជប់លៀងមួយជាមួយមិត្តរួមសិល្បៈផងដែរ។

តារាសម្ដែងស្រី Barbie Hsu និង លោក Koo Jun Yup បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាដំបូងក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែមួយឆ្នាំក្រោយមក ពួកគេក៏បានចែកផ្លូវគ្នាដោយសារតែភាពមមាញឹកនឹងការងារ។ រហូតមកដល់ឆ្នាំ ២០២១ ក្រោយឮដំណឹងថា Barbie បានលែងលះគ្នាជាមួយស្វាមីជាអ្នកជំនួញលោក Wang Xiaofei លោក Koo ក៏បានរកឃើញលេខទូរស័ព្ទចាស់របស់អតីតសង្សារ ហើយក៏ទាក់ទងទៅលួងលោមនាង។ ក្រោយឆាតអនឡាញចុះឡើងៗរយៈពេលប៉ុន្មានខែ ស្នេហ៍ចាស់ក៏រើឡើងវិញហើយពួកគេក៏សម្រេចចិត្តបង្កាត់ភ្លើងស្នេហ៍ជាថ្មី។ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ Barbie Hsu និង Koo Jun Yup បានចុះអេតាស៊ីវិលជាមួយគ្នាស្ងាត់ៗក្នុងប្រទេសកូរ៉េ ហើយមកដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ ដដែល គូស្នេហ៍តារាមួយគូនេះក៏បានចេញមកប្រកាសថាពួកគេនឹងចាប់ដៃគ្នារៀបការម្ដងទៀតនៅតៃវ៉ាន់ ដោយការចុះសំបុត្រអាពាហ៍ពិពាហ៍ទី ២ នេះពួកគេធ្វើឡើងនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។ ក្នុងខែមិថុនា ឆ្នាំ ២០២២ Barbie Hsu និង DJ Koo បានរៀបចំពិធីរៀបការតូចមួយនៅផ្ទះ ដោយក្រោយមក DJ Koo ក៏បានផ្លាស់មកនៅតៃវ៉ាន់ដើម្បីរួមរស់ជាមួយប្រពន្ធ និង កូនៗទាំង ២ នាក់របស់នាង៕

ប្រភព៖ Kenh14, Koreaboo

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ