ប៉ូលិសនៅតួកគី ដុ.តបំផ្លាញកញ្ឆាទ្រង់ទ្រាយធំ ធ្វើឱ្យពលរដ្ឋមួយក្រុងជាង ២ ម៉ឺននាក់ កើតអាការ High រវើរវាយគ្រប់គ្នា

Share This

ពលរដ្ឋចំនួន ២៥០០០ នាក់នៅទីក្រុង Lice ខេត្ត Diyarbakir ប្រទេសតួកគី នាំគ្នាកើតអាការ High ដោយមិនដឹងខ្លួន ក្រោយប៉ូលិសធ្វើការដុតបំផ្លាញកញ្ឆាដែលរឹបអូសបានប្រមាណជាង ២០ តោន។

កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរប្រទេសតួកគីបានរៀបចំធ្វើការដុតកញ្ឆាដែលរឹបអូសបានជាង ២០ តោននៅក្នុងទីក្រុង Lice ដែលបង្កជាផ្សែងខ្មួលខ្មាញ់សាយភាយឡើងលើអាកាសទៅពាសពេញក្រុង។ ប្រតិបត្តិការដុតបំផ្លាញកញ្ឆានេះដែរ បានធ្វើឱ្យពលរដ្ឋមិនអាចបើកបង្អួចផ្ទះ ឬដើរហើរចេញទៅក្រៅរយៈពេលយ៉ាងហោចណាស់ ៥ ថ្ងៃ ក៏ព្រោះតែខ្លាចស្រូបក្លិនកញ្ឆាធ្វើឱ្យពួកគេកើតអាការ high រវើរវាយ វិលមុខ រកកលចង់ក្អួតជាដើម។ តាមការរៀបរាប់របស់ពលរដ្ឋម្នាក់បានឱ្យដឹងថា៖ «ក្លិនកញ្ឆាបានវិលវល់ក្នុងក្រុងរាប់ថ្ងៃ។ ពួកយើងមិនហ៊ានបើកបង្អួចឡើយ ហើយកូនៗរបស់ពួកយើងក៏ធ្លាក់ខ្លួនឈឺ ពិបាកដកដង្ហើមរហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀត»

គួរឱ្យដឹងថា កញ្ឆាដែលត្រូវបានដុតបំផ្លាញទាំងនោះ មានទម្ងន់ ២០ តោន ៧៦៦ គីឡូ និង ៦៧៩ ក្រាម គិតជាសាច់ប្រាក់មានតម្លៃដល់ ២៦១.៤ លានដុល្លារ ត្រូវបានរឹបអូសពាសពេញទាំងខេត្ត Diyarbakir អំឡុងឆ្នាំ ២០២៣ និង ២០២៤។

លោក Yahya Oger ប្រធានសមាគម Green Star ដែលជាអង្គការចែកចាយការយល់ដឹងអំពីគ្រឿងញៀន បានរិះគន់ទៅលើចំណាត់ការរបស់ប៉ូលិសដែលធ្វើការដុតបំផ្លាញកញ្ឆានៅទីសាធារណៈបែបនេះ។ លោកបាននិយាយថា ការដុតបំផ្លាញរុក្ខជាតិញៀនទាំងនេះអាចបង្កជាការបំពុលធ្ងន់ធ្ងរ។ ត្រឹមបារីមួយដើមគឺប៉ះពាល់ដល់សុខភាពអ្នកជក់ ហើយផ្សែងដែលបង្ហុយពីអ្នកជក់នោះទៀតក៏បង្កការប៉ះពាល់ដល់មនុស្សជុំវិញខ្លួនដូចគ្នា។ លោកសង្កត់ធ្ងន់ទៀតថា ភាពជោគជ័យក្នុងការប្រឆាំងនឹងគ្រឿងញៀនរបស់រដ្ឋាភិបាលគឺពិតជាគួរឱ្យស្ញប់ស្ញែង ប៉ុន្តែចំពោះការដុតបំផ្លាញលក្ខណៈបែបនេះគឺខុសទាំងស្រុង។ ជាងនេះទៅទៀតនោះ មន្ត្រីទាំងនោះថែមទាំងរៀបកញ្ឆាចេញជារាងអក្សរ LICE ទៅទៀត ដែលនេះសបង្ហាញពីភាពគ្មានវិជ្ជាជីវៈ និង បង្កការប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋ៕

ប្រភព៖ odditycentral

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

ព័ត៌មានបន្ថែម

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ស្វែងរកព័ត៌មាន​ ឬវីដេអូ