បុរសម្នាក់រកឃើញខ្លួនឯង លែងខ្វល់ពីការងារ និង ស្នេហា ចាកឆ្ងាយពីកន្លែងអ៊ូអរទៅរស់នៅក្នុងរូងភ្នំយ៉ាងស្ងប់សុខ

Share This

បុរសជនជាតិចិនវ័យ ៣៥ ឆ្នាំម្នាក់ ជឿថាការងារ និង ជីវិតរៀបការគឺជារឿងគ្មានប្រយោជន៍ ហើយងាកទៅចាយជីវិតរស់នៅក្នុងរូងភ្នំម្នាក់ឯងរយៈពេល ៤ ឆ្នាំយ៉ាងមានក្ដីសុខ។

បុរសខាងលើត្រូវបានស្គាល់ឈ្មោះថា Min Hengcai ជាអ្នកខេត្ត Sichuan ប្រទេសចិន បានសម្រេចចិត្តចាកចេញពីជីវិតទីក្រុងអ៊ូអរទៅរស់នៅក្នុងរូងភ្នំដែលជាកន្លែងស្ងប់ស្ងាត់ផ្ដល់ក្ដីសុខផ្លូវចិត្ត។ តាមព័ត៌មានបានឱ្យដឹងថា កាលពីចុងឆ្នាំ ២០២១ កន្លងទៅ លោក Min បានបោះបង់ចោលការងារជាអ្នកបើកឡានសេវាកម្ម e-hailing ដែលការងារនេះអាចឱ្យលោករកប្រាក់ចំណូលបាន ១ ម៉ឺនយ័ន (១៤០០ ដុល្លារ) ក្នុងមួយខែ ហើយវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីចាយជីវិតជាខ្លួនឯង។

តាមការបញ្ជាក់របស់លោក Min បាននិយាយថា លោកគិតថាការធ្វើការងារគឺគ្មានន័យអីទេ ដោយកាលមុនលោកធ្លាប់ធ្វើការមួយថ្ងៃ ១០ ម៉ោង ដើម្បីតែយកលុយមកដោះបំណុលដែលជំពាក់សាច់ញាតិខ្លួនឯង។ លោកបន្ថែមទៀតថា មកទល់ឥលូវលោកនៅជំពាក់ធនាគារ និង ក្រុមហ៊ុនកម្ចីចំនួន ៣០ ម៉ឺនយ័ន (៤២ ០០០ ដុល្លារ) ទៀត។ យ៉ាងណាមិញ លោកបានបោះបង់ការសងទៅម្ចាស់លុយទាំងនោះហើយ ដោយលើកបញ្ជាក់ថា សាច់ញាតិរបស់លោកបានលក់ទ្រព្យរបស់លោកដែលទុកប្រើប្រាស់សម្រាប់ដោះបំណុលនោះហើយ។

លោកបានធ្វើការដូរដីខ្លួនឯងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នា ដោយដីរបស់អ្នកភូមិរូបនោះមានទំហំត្រឹមមួយភាគបួននៃដីលោកប៉ុណ្ណោះ តែដោយសារតែដីគេនោះមានរូងភ្នំជិតហ្នឹងទើបលោកសម្រេចចិត្តដូរគ្នា។ ជីវិតក្រោយរស់នៅក្នុងរូងភ្នំ លោក Min តែងងើបនៅម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃ ចំណាយពេលពេញមួយថ្ងៃអានសៀវភៅ ដើរលំហែ និង ធ្វើការងារលើដីចម្ការ។ លោកគេងទៅវិញនៅម៉ោង ១០ យប់ ហើយចំពោះអាហារវិញគឺលោកភាគច្រើនញ៉ាំតែបន្លែដែលខ្លួនឯងដាំដុះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ