កំពូលប្តី! អន់ចិត្តនឹងប្រពន្ធស្រឡាញ់កូនជាងខ្លួន ធ្វើចរិតមាន់ង៉ិកង៉ក់អត់និយាយរកប្រពន្ធ ២០ ឆ្នាំ

Share This

រឿងរ៉ាវរបស់បុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Otou Katayam កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងដោយរូបលោករួមរស់ជាមួយប្រពន្ធ និង កូនៗ រយៈពេល ២០ ឆ្នាំគ្មានដែលនិយាយរកគ្នាសូម្បីមួយម៉ាត់។ ប្រពន្ធរបស់លោក Yumi បានព្យាយាមនិយាយរកលោកជាច្រើនលើកច្រើនសាផងដែរ ប៉ុន្តែអ្វីដែលទទួលបានមកវិញនោះត្រឹមតែសំឡេងគ្រហែម និង ការងក់ក្បាលតបប៉ុណ្ណោះ។

យ៉ាងណាមិញ បើទោះជាស្វាមីមិននិយាយរកយូរប៉ុណ្ណាតែលោកស្រី Yumi មិនដែលខឹង និង សុំប្ដីលែងលះគ្នានោះឡើយ ជាពិសេសទៅទៀតនោះ ពួកគេថែមទាំងមានកូនទី ៣ ជាមួយគ្នាទាំងដែលមិននិយាយរកគ្នានោះទៀតផង។ អស់រយៈកាលច្រើនឆ្នាំទៅ ទីបំផុត លោក Otou ព្រមនិយាយ និង ទម្លាយគ្រប់យ៉ាងថារូបគាត់តូចចិត្តនឹងប្រពន្ធ ព្រោះតែប្រពន្ធយកចិត្តទុកដាក់ជាមួយតែកូនៗពេក មិនសូវខ្វាយខ្វល់ពីគាត់ ហើយអារម្មណ៍មួយនេះក៏ប្រែក្លាយទៅជាការច្រណែនរហូតង៉ក់ងលែងនិយាយរកគ្នាបែបនេះ។

២០ ឆ្នាំក្រោយមក កូនៗរបស់លោក Otou និង ភរិយា Yumi បានសម្រេចចិត្តសុំឱ្យគេជួយឱ្យឪពុកម្ដាយខ្លួននិយាយរកគ្នាវិញ។ ពួកគេបានទៅរកកម្មវិធីទូរទស្សន៍មួយឈ្មោះ TV Hokkaido ដោយកម្មវិធីនោះបានរៀបចំការណាត់ជួបមួយឱ្យលោក Otou និង លោកស្រី Yumi ជួបគ្នានៅសួនមួយកន្លែង។ ពេលនោះហើយគឺជាពេលវេលាមួយដែលកូនៗ រួមទាំងទស្សនិកជនរបស់ទូរទស្សន៍បានស្ដាប់ឮលោក Otou និយាយទៅកាន់ភរិយាជាលើកដំបូង។ លោក Otou បានសុំទោសចំពោះប្រពន្ធនូវការឈឺចាប់ដែលទទួលបានពីការស្ងៀមស្ងាត់របស់លោកកន្លងមក ហើយក៏អរគុណប្រពន្ធផងដែរ ដែលនៅតែព្រមស្ម័គ្ររួមរស់ជាមួយលោករយៈពេល ២០ ឆ្នាំមកនេះ ទោះបីជាលោកមិននិយាយរកនាងក្ដី៕

ប្រភព៖ Unknown Facts

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ជាប់ត្រឹមលំដាប់រង តែ ប៊ី សុធារី និង ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលនៅឆាកអន្តរជាតិមិនចាញ់ម្ចាស់មកុដ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

ព័ត៌មានបន្ថែម

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

សើចជាការល្អ តែការសើចខ្លាំងៗគួរប្រយ័ត្ន ព្រោះបើភ្លាត់ស្នៀតបន្តិច អាចសប្បាយក្លាយជាទុក្ខ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ដូចក្នុងរឿង! សង្សារសុំបែក តែចៃដន្យខាងប្រុសជួបគ្រោះថ្នា.-ក់ភ្លេចចំរឿងបែកគ្នា ទីបំផុតបាននៅជាមួយគ្នាដដែល

គាំងនិយាយមិនចេញ! ទៅពិនិត្យឃើញដុំសាច់ក្នុងខួរក្បាល ដល់ពេលចូលបន្ទប់វះកាត់ ពេទ្យប្រាប់ថារកដុំសាច់មិនឃើញ

នារីម្នាក់កើតអាឡែកស៊ីចម្លែក រហូតដាក់បំរាម ៣ ឱ្យអ្នកដែលចង់ថើប ព្រោះបើថើបភ្លាត់បន្តិចនឹងអាចឱ្យនាងស្ល-ា/ប់

មនុស្សដុះស្នែងមានពិត! ជីដូនអាយុ ១០៧ ឆ្នាំម្នាក់នៅចិន ដុះស្នែងចម្លែក អ្នកភូមិនាំគ្នាមានជំនឿរឿងមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ