បណ្ដាញសង្គម Weibo ទម្លាយកាន់តែលម្អិតនៅយប់ថ្ងៃជប់លៀង មុនពេលកើតហេតុការណ៍អាក្រក់លើ Yu Menlong

Share This

កាលពីសប្ដាហ៍កន្លងទៅ ព័ត៌មាននៃការបាត់បង់ជីវិតភ្លាមៗរបស់តារាសម្ដែង Yu Menglong ដោយសារការធ្លាក់ពីលើអគារ បានធ្វើឱ្យសាធារណជនជាច្រើនតក់ស្លុត និង សោកស្ដាយជាខ្លាំង ហើយចាប់តាំងពីថ្ងៃកើតហេតុមកទល់ពេលនេះ មហាជនគឺនៅតែមានការសង្ស័យ និង ចម្ងល់ជាច្រើនជុំវិញមូលហេតុស្លាប់របស់តារាប្រុសខាងលើ បើទោះជាប៉ូលិសបញ្ជាក់ថាមិនមែនជាករណីឃាតកម្មក៏ដោយ។

រហូតមកទល់ពេលនេះ នៅលើបណ្ដាញសង្គមចិន Weibo សង្កេតឃើញមានការ update ថ្មីបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីរបស់ Yu Menglong។ ជាក់ស្ដែង ថ្មីៗនេះ មានការទម្លាយកាន់តែលម្អិតបន្ថែមនៅយប់ជប់លៀងមុនពេលកើតហេតុបានឱ្យដឹងថា ទីតាំងជប់លៀងនៅយប់នោះគឺនៅ penthouse ក្នុងអគារអាផាតមិនដ៏ប្រណីតមួយនៅសង្កាត់ Chaoyang ក្រុងប៉េកាំង ប្រទេសចិន។ ម្ចាស់ផ្ទះគឺជាអ្នកតែងនិពន្ធសាច់រឿង (screenwriter) ម្នាក់ដែលជាមិត្តជិតស្និទ្ធយូរឆ្នាំរបស់ Yu Menglong។

តាមកាមេរ៉ាសុវត្ថិភាពពីអ្នកគ្រប់គ្រងអគារបានបង្ហាញថា កម្មវិធីជប់លៀងនោះគឺចាប់ផ្ដើមនៅម៉ោង ៨ និង ១៥ នាទីយប់រហូតដល់ម៉ោង ២ និង ៤០ នាទីទាបភ្លឺ។ គ្រឿងស្រវឹងដែលពួកគេទទួលទាននៅយប់នោះរួមមានស្រា spirit ចំនួន ១០ ដប ស្រាបៀ ២៤ ដប និង ស្រាក្រហមចំនួន ៤ ដប និង មានមនុស្សចូលរួមសរុបចំនួន ១៧ នាក់។ តាមសម្ដីរបស់មីងអនាម័យដែលសម្អាតទីតាំងជប់លៀងនៅថ្ងៃបន្ទាប់នោះបានរៀបរាប់ថា ក្នុងបន្ទប់ទទួលភ្ញៀវទាំងមូលធុំក្លិនស្រាឡើងហួង និង មានស្នាមកម្អួតប្រឡាក់លើសាឡុង ហើយធុងសំរាមវិញគឺពោរពេញទៅដោយក្រដាសជូតមាត់ និង ដបស្រា។

តាមកាមេរ៉ាសុវត្ថិភាពពីជណ្ដើរយន្តវិញបានទម្លាយថា នៅម៉ោង ១ និង ៥០ នាទីយប់ Yu Menglong ត្រូវបុរស ២ នាក់ក្រៀរចូលជណ្ដើរយន្ត ទាំងមុខមាត់ស្លេកស្លាំង ហើយដៃជើងទន់អស់ រួមនិយាយខ្សាវៗថា៖ «ឈប់ផឹកទៀតហើយ» ប៉ុន្តែបុរសដែលគេស្គាល់ថាជាអ្នកគ្រប់គ្រង បាននិយាយជំរុញថា៖ «ផឹកកែវចុងក្រោយទៅ កុំឱ្យគ្រប់គ្នាខូចអារម្មណ៍»

ដោយឡែកមាន director ម្នាក់បានចេញមកបដិសេធថាមិនបានមានវត្តមាននៅទីតាំងកើតហេតុឡើយ ប៉ុន្តែតាមកាមេរ៉ាសុវត្ថិភាពបង្ហាញច្បាស់ៗថា រូបគេបានអង្គុយក្បែរ Yu Menglong។ នៅថ្ងៃផ្ទុះផ្អើលព័ត៌មានថា Yu Menglong ទទួលមរណភាពនោះ director រូបនោះបានចេញមុខមកប្រកាសភ្លាមៗថា៖ «Yu Menglong និង ខ្ញុំគឺគ្មានទំនាក់ទំនងជិតស្និទ្ធអ្វីឡើយ ហើយនៅយប់នោះ ខ្ញុំស្នាក់នៅក្នុងផ្ទះកែ script មិនបានចេញទៅណាឡើយ»។ យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គម Weibo អះអាងថា director រូបនេះបាននិយាយកុហក ព្រោះបើតាមកាមេរ៉ាសុវត្ថិភាពនៅ lobby បានបង្ហាញឱ្យឃើញថាលោកបានចូលជណ្ដើរយន្តនៅម៉ោង ៩ និង ២៧ នាទីយប់ ពាក់អាវឈុត និង កាន់ស្រាចំនួន ២ ដប។ ដល់ម៉ោង ២ និង ០៣ នាទីទាបភ្លឺ director រូបនោះក៏ឃើញប្រញាប់ប្រញាល់ចេញទៅវិញម្នាក់ឯង រហូតដល់ថ្នាក់ដើរបុកធុងជូតសម្អាត។

បើនិយាយពីអ្នកគ្រប់គ្រងដែលជំរុញឱ្យ Yu Menglong ផឹកស្រាវិញ ក៏គួរឱ្យសង្ស័យខ្លាំងដូចគ្នា។ នៅមួយម៉ោងមុនកើតហេតុ រូបគេទទួលបានការតេចូលចំនួន ៣ ដងពីជនអនាមិកម្នាក់ ហើយពេលនោះ Yu Menglong គឺមានការស្រពន់អន់ចិត្តខ្លាំងដោយសារស្រវឹងផង។ ការខលចូលលើកចុងក្រោយគឺនៅម៉ោង ២ និង ១០ នាទីទាបភ្លឺ ដោយក្រោយស្ដាប់រួច រូបគេក៏បានប្រាប់ឱ្យគ្រប់គ្នាចាកចេញភ្លាមៗ។ គួរបញ្ជាក់ដែរថា ការខលចូលទាំង ៣ លើកនោះគឺថាមកពីលេខក្លែងក្លាយដែលបានលុបចោលក្រោយហេតុការណ៍កើតឡើង។

មកដល់ថ្ងៃទី ៣ ក្រោយកើតហេតុ ម្ចាស់ផ្ទះដែលជាអ្នកតែងនិពន្ធសាច់រឿងនោះ បានផ្លាស់ទីភ្លាមៗទាំងយប់។ អ្នកជិតខាងបាននិយាយថា មានបុរស ៤ នាក់បានមកទីនោះនៅម៉ោង ៤ ភ្លឺ ហើយរើប្រអប់អីវ៉ាន់មួយចំនួនចេញទៅ។ អ្នកតែងនិពន្ធរឿងរូបនោះមើលទៅភ័យស្លន់ណាស់ បន្តិចៗឆែកមើលទូរស័ព្ទ ហើយក៏ដើរចូលឡាន SUV ពណ៌ខ្មៅគ្មានផ្លាកលេខមួយគ្រឿងបាត់ទៅ។ ជាមួយគ្នានោះដែរ ប៉ូលិសក៏បានបញ្ជាក់ថា អ្នកតែងនិពន្ធរូបនោះបច្ចុប្បន្នកំពុងបាត់ខ្លួន ដោយសញ្ញាពីទូរស័ព្ទរបស់លោកចុងក្រោយបង្អស់ឃើញនៅទីតាំងទីក្រុងដាច់ស្រយាលមួយនៅ Hebei។ កងកម្លាំងបច្ចុប្បន្នបានប្រមូលរាល់ភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និង បានកោះហៅមនុស្សចំនួន ៨ រូបយកមកស៊ើបអង្កេត។

ការបង្ហោះដ៏លម្អិតលើបណ្ដាញសង្គម Weibo នេះដែរ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងរហូតមានការផ្ទុះវែកញែកយ៉ាងក្ដៅគគុក។ មនុស្សជាច្រើនគឺតក់ស្លុតនឹងដំណើររឿងលម្អិតដែលបានបង្ហាញនេះ ហើយពួកគេក៏ជឿថា Yu Menglong ពិតជាត្រូវបានគេសម្លាប់ពិតមែន។ យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនទៀតរក្សាភាពស្ងៀមស្ងាត់រង់ចាំលទ្ធផលពីការស៊ើបអង្កេតរបស់ប៉ូលិសដើម្បីបញ្ជាក់ការពិតជុំវិញករណីនេះ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ឃើញពស់មួយក្បាលវារចូលផ្ទះ ខំវាយឱ្យងា/ប់ ស្អែកឡើងវានាំគ្នាមកទាំងសម្បុកជាង ៥០ ក្បាល គួរឱ្យព្រឺសម្បុរ!

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ព័ត៌មានបន្ថែម

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

(វីដេអូ) ពូកែទាំងព្រម! ងិន ម៉ារ៉ាឌី រៀនជំនាញលើវិស័យច្នៃក្រចក រហូតទៅប្រឡងជាប់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ