ជួញទុក្ខដាក់ខ្លួន! មួយយប់ដុតផ្ទះខ្លួនឯង ២ ដង ព្រោះក្ដីស្រមៃចង់ឃើញអាយដលជាអ្នកពន្លត់អគ្គិភ័យជិតៗ

Share This

បុរសវ័យក្មេងម្នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ខែ ក្រោយរកឃើញថារូបគេបានដុតផ្ទះរបស់ខ្លួនឯងដល់ទៅ ២ លើកក្នុងពេល ១ យប់ ព្រោះតែហេតុផលដ៏គួរឱ្យហួសចិត្តបំផុតមួយ។

បើតាមឯកសារដែលបញ្ចេញដោយតុលាការ Newcastle Crown កាលពីយប់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ បានឱ្យដឹងថា បុរសវ័យក្មេងម្នាក់ឈ្មោះ James Brown អាយុ ២៦ ឆ្នាំ ជាអ្នករស់នៅតំបន់ Northumberland ចក្រភពអង់គ្លេស បានទូរស័ព្ទទៅខាងក្រុមពន្លត់អគ្គិភ័យរាយការណ៍ថាមានអគ្គិភ័យឆាបឆេះនៅផ្ទះរបស់ខ្លួន។ ពេលនោះ រូបគេបាននិយាយថាមានភ្លើងឆេះចេញពីម៉ែត្រអគ្គិសនី និង រាលដាលឆេះផ្នែកខាងក្រោមនៃទូរខោអាវរបស់គេ។

ភ្លាមៗ ខាងក្រុមពន្លត់អគ្គិភ័យបានចុះទៅដល់ទីតាំងដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ព្រមទាំងផ្ដាច់ចរន្តអគ្គិសនីក្នុងផ្ទះសិនដើម្បីធានាសុវត្ថិភាព។ យ៉ាងណាមិញ ៩០ នាទីក្រោយមក ពួកគេក៏ទទួលបានការខលចូលពីទីតាំងដដែលដោយលើកនេះភ្លើងឆេះក្នុងសភាពខ្លាំងជាងមុន។ អ្វីដែលចម្លែកបំផុតនោះគឺថា Brown ដែលជាម្ចាស់ផ្ទះគឺមិនមានការភ័យស្លន់ស្លោអ្វីឡើយទាំងដែលផ្ទះរបស់ខ្លួនឯងកំពុងឆេះ តែរូបគេបែរជាស្វាហាប់ទាញទូរស័ព្ទមកថតសកម្មភាពក្រុមពន្លត់អគ្គិភ័យកំពុងបំពេញការងារទៅវិញ។

Brown ត្រូវបានសង្ស័យ និង ស៊ើបអង្កេត ដោយលទ្ធផលរកឃើញថាបុរសវ័យក្មេងរូបនេះបានទូរស័ព្ទទៅខាងនាយកដ្ឋានពន្លត់អគ្គិភ័យដល់ទៅ ៨០ ដងក្នុងរយៈពេល ១២ ខែ។ រូបគេត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយក្នុងសវនាការថ្មីៗនេះ Brown ព្រមសារភាពថារូបគេគឺជាអ្នកដុតផ្ទះខ្លួនឯង ដោយមូលហេតុនោះគឺព្រោះតែរូបគេចង់ឃើញអ្នកពន្លត់អគ្គិភ័យដែលជាអាយដលខ្លួនមកពន្លត់ភ្លើងដោយផ្ទាល់។

ជាសំណាងល្អ មិនមាននរណាម្នាក់រងរបួស ឬទ្រព្យសម្បត្តិរងការខូចខាតធ្ងន់ធ្ងរ។ Brown ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ (ព្យួរទោស) និង បម្រើសេវាកម្មសហគមន៍ចំនួន ១៥០ ម៉ោង ដោយក្នុងនោះក៏មានលក្ខខណ្ឌដែលរូបគេត្រូវចូលរួមការប្រឹក្សាផ្នែកផ្លូវចិត្ត និង ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតដិតក្នុងសហគមន៍ផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ