នៅចិន! ព្រះសង្ឃសៅលិញ ៣០ អង្គ សម្រេចចាកចេញពីវត្ត ព្រោះចៅអធិការទើបឡើងកាន់តំណែងថ្មី ចេញច្បាប់តឹងរ៉ឹងខ្លាំងពេក

Share This

ព្រះសង្ឃសៅលិញជាង ៣០ អង្គ នៅប្រទេសចិន បានសម្រេចចិត្តចាកចេញពីវត្ត ក្រោយព្រះចៅអធិការថ្មី Shi Yinle ដាក់ចេញច្បាប់វិន័យតឹងរ៉ឹងខ្លាំង។ ព្រះចៅអធិការវត្តសៅលិញថ្មី Shi Yinle បានឡើងគ្រប់គ្រងវត្តជំនួសអតីតចៅអធិការ Shi Yongxin ក្រោយរកឃើញថាបានបន្លំលុយវត្ត មានស្រី និង មានកូនថែមទៀត។

តាមរបាយការណ៍ព័ត៌មានពី South China Morning Post បានឱ្យដឹងថា ព្រះចៅអធិការ Shi Yinle ក្រោយប្រកាសក្លាយជាចៅអធិការវត្តសៅលិញផ្លូវការ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅមក ព្រះអង្គក៏បានប្រកាសដាក់ចេញច្បាប់វិន័យកែប្រែឡើងវិញចំនួន ៥ ចំណុច រួមមាន៖

១. ផ្អាកការសម្ដែងគុនផ្សព្វផ្សាយ
២. ហាមប្រាមមិនឱ្យមានការរៀបចំធ្វើពិធីដែលចាយតម្លៃខ្ពស់
៣. លុបចោលលែងឱ្យមានហាងលក់ទំនិញក្នុងវត្ត
៤. លើកកម្ពស់ភាពម្ចាស់ការរបស់ព្រះសង្ឃតាមរយៈការធ្វើកសិកម្ម
៥. ផ្លាស់ប្ដូរការចែកចាយប្រាក់ចំណូលដោយលុបបំបាត់ថ្លៃសេវាដែលរងការរិះគន់ពីមុន

តាមព្រះចៅអធិការខាងលើបានរៀបរាប់ថា ព្រះសង្ឃក្នុងវត្តឥលូវបានប្រាសចាកពីមាគ៌ា ប្រតិបត្តិធម៌មិនបានត្រឹមត្រូវនោះឡើយ។ ព្រះអង្គបានលើកឧទាហរណ៍ថា ព្រះសង្ឃមួយចំនួនបានកុម្មង់អាហារទៅបន្ទប់សមាធិ ហើយថែមទាំងស្ដាប់បទចម្រៀងប៉ុបអំឡុងពេលសូត្រធម៌ជាដើម។ យ៉ាងណាមិញ តាមច្បាប់វិន័យថ្មីនេះ ព្រះសង្ឃក្នុងវត្តទាំងអស់ត្រូវសូត្រធម៌ពេលព្រឹកនៅម៉ោង ៤ កន្លះ បន្ទាប់មក ទៅធ្វើកសិកម្ម មុនហាត់ក្បាច់គុនបុរាណ។

ចំពោះទូរស័ព្ទវិញគឺតម្រូវឱ្យទុកក្នុងបន្ទប់សម្រាប់រក្សាទុក ហើយការកម្សាន្តគ្រប់ទម្រង់នឹងត្រូវហាមប្រាមដាច់ខាត។ ការមើលទូរស័ព្ទគឺកាត់បន្ថយមកត្រឹម ៣០ នាទីក្នុងមួយថ្ងៃ។ ចំពោះព្រះសង្ឃអង្គណាដែលបរាជ័យច្បាប់វិន័យថ្មីនេះរយៈពេល ៣ ខែជាប់ៗគ្នា អាចនឹងតម្រូវឱ្យចាកចេញពីវត្ត។

គួរបញ្ជាក់ដែរថា ការដាក់ចេញច្បាប់វិន័យថ្មីដ៏តឹងរ៉ឹងពីសំណាក់ព្រះចៅអធិការថ្មីនេះដែរ បានបណ្ដាលឱ្យព្រះសង្ឃជាច្រើនអង្គក្នុងវត្តសម្រេចចាកចេញ ប៉ុន្តែមិនមានរបាយការណ៍ច្បាស់ការណាបញ្ជាក់ថា ព្រះសង្ឃទាំងអស់នោះលាចាកសិក្ខាបទ ឬក៏ផ្លាស់ទៅកាន់វត្តថ្មីណាមួយឡើយ៕

ប្រភព៖ NDTV

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ព័ត៌មានបន្ថែម

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ