អ៊េមបាត់! នៅចិនមានទំនៀមទម្លាប់មួយ អ្នកមានប្ដីប្រពន្ធរួចអាចណាត់ជួបសង្សារចាស់ ហើយដាច់យប់ជាមួយគ្នាបាន

Share This

ទំនៀមទម្លាប់ដ៏ចម្លែកបំផុតមួយរបស់ជនជាតិភាគតិចក្នុងប្រទេសចិន ដែលអនុញ្ញាតឱ្យបុរស និង ស្ត្រីដែលរៀបការរួចអាចជួបជុំគ្នាជាមួយគូស្នេហ៍ចាស់របស់ពួកគេបានដោយបើកចំហ និង ថែមទាំងអាចចំណាយពេលមួយយប់ជាមួយគ្នាបានទៀតដើម្បីបំពេញរឿងរ៉ាវសោកស្ដាយដែលពួកគេមិនបានធ្វើជាមួយគ្នា។

ទំនៀមទម្លាប់ប្រពៃណីដ៏ប្លែកមួយនេះដែរ គឺអនុវត្តធ្វើដោយក្រុមជនជាតិភាគតិច Bai នាតំបន់ Dali ប្រចាំខេត្ត Yunnan ភាគនិរតីប្រទេសចិន។ ពិធីបុណ្យនេះដែរ តែងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ តាមចន្ទគតិជារៀងរាល់ឆ្នាំ ជាពេលវេលាមួយមុនពលរដ្ឋ Bai ចូលដល់រដូវឆ្នាំដាំដុះថ្មី។ បុណ្យនេះដែរគឺជាបុណ្យមួយដ៏ធំប្រចាំឆ្នាំ និង ត្រូវបានចាត់ទុកដូចជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់ជនជាតិ Bai ផងដែរ។

ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Bai មួយនេះដែរអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលរួម ប៉ុន្តែភាគច្រើននៃអ្នកចូលរួមពិធីបុណ្យនេះគឺជាអ្នកដែលបានរៀបការហើយ ព្រោះថានេះគឺជាឱកាសតែមួយគត់សម្រាប់ពួកគេក្នុងការណាត់ជួបគូស្នេហ៍ចាស់បានដោយស្របច្បាប់។ ជនជាតិភាគតិច Bai គឺជាជនជាតិមួយបើកចំហខ្លាំងតែក៏តឹងរឹងខ្លាំងដូចគ្នាលើរឿងរៀបការ។ យុវវ័យក្នុងកុលសម្ព័ន្ធគឺមានសេរីភាពពេញទំហឹងមុនពេលពួកគេចូលដល់ជីវិតអាពាហ៍ពិពាហ៍។ បើទោះជាក្មេងៗទាំងនោះរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេក៏ដោយ ប៉ុន្តែបន្ទប់ក្មេងស្រីៗមានច្រកទ្វារចូលបន្ទប់មួយដាច់ដោយឡែក។

ចំណែកបុរសវិញ នៅពេលដែលដល់វ័យអាចរៀបការបាន ពួកគេមានសិទ្ធិអាចចូលតាមច្រកដាច់ដោយឡែកទៅបន្ទប់ស្រីក្រមុំដែលពួកគេពេញចិត្តបានដើម្បីមើលចិត្តគ្នា។ ប្រសិនបើពួកគេទាំងពីរនិយាយមិនត្រូវចិត្តគ្នា គេអាចផ្ដាច់ទំនាក់ទំនងគ្នាដោយគ្មានការស្ដាយក្រោយ ឬ ទំនួលខុសត្រូវអ្វីនោះឡើយ ប៉ុន្តែបើសិនជាពួកគេនិយាយត្រូវរ៉ូវគ្នា នោះពួកគេអាចសុំក្រុមគ្រួសាររៀបការជាមួយគ្នាបាន។

ចំពោះជនជាតិភាគតិច Bai មុនពេលចូលដល់ជីវិតរៀបការ ទង្វើស្នេហារបស់ពួកគេជាមួយគ្នាគឺមិនមាននរណាខ្វាយខ្វល់នោះឡើយ តែក្រោយរៀបការរួច ពួកគេគឺមិនអាចមកនិយាយទាក់ទងញ៉ែញ៉ងជាមួយនឹងអ្នកមានភេទផ្ទុយគ្នានោះឡើយ។ បើសិនជាគេចាប់បាន ជាពិសេសកំពុងមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា នោះពួកគេប្រឈមនឹងការដាក់ពិន័យយ៉ាងខ្លាំងក្លា ហើយករណីធ្ងន់ធ្ងរបំផុតគឺអាចនឹងត្រូវបោះទម្លាក់ចូលទឹកទន្លេ។

ដោយឡែកប្រសិនបើរៀបការហើយជួបបញ្ហារកាំរកូសអ្វីមួយ នោះគូស្នេហ៍អាចមានពេលវេលា ៣ ថ្ងៃរាល់ឆ្នាំដូចរៀបរាប់ខាងលើ ដើម្បីស្វែងរកគូស្នេហ៍ចាស់ចំណាយពេលវេលារំឭកការចងចាំល្អៗជាមួយគ្នាបាន។ អំឡុងពិធីបុណ្យរយៈពេល ៣ ថ្ងៃ ៣ យប់នោះដែរ អ្នកចូលរួមនឹងតុបតែងខ្លួនក្នុងឈុតប្រពៃណីដ៏ទាក់ទាញបំផុតដើម្បីឱ្យស័ក្ដិសមនឹងគូស្នេហ៍ដែលពួកគេចង់ជួប។ អ្នកដែលចង់ជួបគ្នា អាចរកកន្លែងឯកជនមួយនៅលើភ្នំដើម្បីបង្ហាញអារម្មណ៍ចំពោះអតីតគូស្នេហ៍ដែលមានកន្លងមក ជាពិសេសពួកគេអាចចំណាយពេលមួយយប់ជាមួយគ្នាថែមទៀតដោយមិនភ័យខ្លាចការស្ដីបន្ទោស ឬ រងពិន័យអ្វីនោះឡើយ។ យ៉ាងណាមិញ ក្រោយបុណ្យរយៈពេល ៣ ថ្ងៃចប់ ភាពរីករាយជាមួយគូស្នេហ៍ចាស់នេះត្រូវបានបញ្ចប់ដូចគ្នាហើយពួកគេត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ជីវិតប្ដីប្រពន្ធតាមធម្មតាវិញ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

ទៅងូតទឹកនៅផ្ទះមិត្តភក្តិម្ដង ងើយក្បាលឡើងលើភ្ញាក់ឱ្យព្រើត ពេលឃើញទឹកផ្កាឈូកច្នៃពីចានបង្គន់

សង្ហាណាស់! កូនខ្មែរនៅអាមេរិកពូកែធ្វើម្ហូប សម្រស់ក៏សង្ហាមាឌមាំ​ ហើយជាតារាសម្តែងល្បីនៅបរទេសទៀត

បង្កើតមកល្បីអស់ ៥០ ឆ្នាំហើយ ទើបដឹងតុក្កតា Hello Kitty មិនមែនជាសត្វឆ្មា តែជាមនុស្សមានប្រវត្តិយ៉ាងនេះ!

ព័ត៌មានបន្ថែម

ទៅងូតទឹកនៅផ្ទះមិត្តភក្តិម្ដង ងើយក្បាលឡើងលើភ្ញាក់ឱ្យព្រើត ពេលឃើញទឹកផ្កាឈូកច្នៃពីចានបង្គន់

បង្កើតមកល្បីអស់ ៥០ ឆ្នាំហើយ ទើបដឹងតុក្កតា Hello Kitty មិនមែនជាសត្វឆ្មា តែជាមនុស្សមានប្រវត្តិយ៉ាងនេះ!

ដាច់ភ្លើងចំថ្ងៃរៀបការ! កូនកំលោះក្រមុំ យំលែងចេញ ព្រោះភ្ញៀវមកចូលរួម ៤០០ នាក់នាំគ្នាងើបទៅផ្ទះវិញ

ឈរជិតមិត្តភក្ដិ ឃើញខ្លួនឯងខ្ពស់ដូចយក្ស ខឹងចិត្តពេក នារីវ័យ ៣០ ឆ្នាំម្នាក់ ចាយលុយ ២ ម៉ឺនដុល្លារ កា-ត់ឆ្អឹងជើងចោលឱ្យបានកម្ពស់ទាបស្មើគេឯង

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ស្វែងរកព័ត៌មាន​ ឬវីដេអូ