នាយករដ្ឋមន្ត្រីថៃ ជំរុញពលរដ្ឋឱ្យស្លៀកខោរូបដំរីអបអរថ្ងៃបុណ្យសង្ក្រាន្ត ដើម្បីជួយផ្សព្វផ្សាយវប្បធម៌របស់ប្រទេស

Share This

នាយករដ្ឋមន្ត្រីប្រទេសថៃ Paetongtarn Shinawatra កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានធ្វើការជំរុញឱ្យពលរដ្ឋថៃនាំគ្នាស្លៀកខោរូបដំរីដែលមានក្រឡាក្បាច់តំណាងឱ្យខេត្តរបស់ពួកគេដើម្បីជាការអបអរថ្ងៃបុណ្យសង្ក្រាន្ត។

ការប្រកាសជំរុញពលរដ្ឋនេះដែរ លោកស្រីនាយករដ្ឋមន្ត្រីបានធ្វើឡើងមុនពេលដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ជាតិនៅអគាររដ្ឋាភិបាល។ លោកស្រីខ្លួនឯងផ្ទាល់បានស្លៀកខោរូបដំរីពណ៌ផ្ទៃមេឃរបស់ខេត្ត Kanchanaburi ដោយលោកស្រីបាននិយាយថា លោកស្រីទទួលបានខោរូបដំរីជាង ៥០ ខោមកពីខេត្តផ្សេងៗគ្នា ប៉ុន្តែលោកស្រីជ្រើសរើសស្លៀកខោមកពីខេត្ត Kanchanaburi ព្រោះតែវាមានពណ៌ផ្ទៃមេឃស្ដើងស៊ីគ្នានឹងអាវធំពណ៌គ្រីមដែលលោកស្រីពាក់។

លោកស្រី Paetongtarn ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមកិច្ចប្រជុំទាំងអស់ឱ្យស្លៀកខោរូបដំរីដើម្បីជាការបង្ហាញពីអំណាចទន់នៃខេត្តរបស់ពួកគេ។ លោកស្រីសង្កត់បញ្ជាក់ថា ខោរូបដំរីដំណាងខេត្តមួយៗគឺមានក្រឡាក្បាច់ប្លែកៗរៀងៗខ្លួនដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

គួរឱ្យដឹងថា ខោរូបដំរីដើមឡើយត្រូវគស្គាល់ថាជាខោរបស់អ្នកនេសាទ ដោយច្នៃចេញមកមានជើងធំៗរលុងៗស្រួលស្លៀក។ ខោរលុងៗប្រភេទនេះបានក្លាយជាខោដ៏ពេញនិយមដំបូងបំផុតនៅខេត្ត Chiang Mai ដោយអមដោយរូបដំរីនៅលើខោទាំងនោះ។ ក្រោយមក ខោប្រភេទនេះក៏កាន់តែពេញនិយមខ្លាំងទៅៗ ជាពិសេសភ្ញៀវទេសចរតែម្ដងរហូតខោរបស់អ្នកនេសាទនេះត្រូវបានផ្ទុះល្បីហៅថា «ខោរូបដំរី» មកដល់សព្វថ្ងៃនេះ។

លោកស្រីនាយករដ្ឋមន្ត្រីថៃ បានសម្ដែងក្ដីសង្ឃឹមថាប្រជាជនថៃនឹងនាំគ្នាស្លៀកខោដំរីអំឡុងពេលបុណ្យសង្ក្រាន និង នាំគ្នាធ្វើការផ្សព្វផ្សាយខោតំណាងឱ្យខេត្តរបស់ពួកគេនៅតាមបណ្ដាញសង្គមផងដែរ៕

ប្រភព៖ The Nation

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ