នាយកដ្ឋានឧតុនិយមថៃ ព្យាករណ៍នឹងមានព្យុះភ្លៀងផ្គររន្ទះកាចៗវា-យប្រហា-រក្រុងបាងកក និង បណ្ដាខេត្តជុំវិញ អាចឈានដល់មានទឹកជំនន់

Share This

នាយកដ្ឋានឧតុនិយមប្រចាំប្រទេសថៃ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានព្យាករណ៍ថា ព្យុះភ្លៀងផ្គររន្ទះ និង ខ្យល់បោកបក់ខ្លាំងនឹងកើតមានឡើងគ្របដណ្ដប់ពាសពេញក្រុងបាងកក និង បណ្ដាខេត្តនៅជុំវិញនោះ ដោយភ្លៀងធ្លាក់ខ្លាំងរំពឹងនឹងកើតមាន ៧០% លើតំបន់ទាំងនោះ។

នៅរយៈពេល ២៤ ម៉ោងទៀត ភ្លៀងធ្លាក់ខ្លាំងរំពឹងនឹងកើតមាននៅផ្នែកមួយចំនួននៃតំបន់ភាគខាងជើង ភាគខាងលើតំបន់ភូមិភាគឦសាន ភាគខាងលិចតំបន់ខ្ពង់រាបកណ្ដាល និង ភាគខាងកើត។ ពលរដ្ឋដែលរស់នៅតាមតំបន់ទាំងនោះត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង។ អាកាសធាតុសើមបានជំរុញដោយខ្យល់មូសុងនិរតីកម្រិតមធ្យមលើសមុទ្រ Andaman និង ឈូងសមុទ្រថៃ រួមជាមួយនឹងតំបន់សម្ពាធទាបលើភាគខាងជើងប្រទេសវៀតណាម។

ជាមួយគ្នានោះដែរ រលកជាមធ្យមក៏រំពឹងថានឹងកើតមានឡើងទាំងនៅតាមសមុទ្រ Andaman និង ឈូងសមុទ្រថៃ ដោយនៅផ្នែកខាងលើសមុទ្រ Andaman រលកសមុទ្រអាចមានកម្ពស់ដល់ ២ ម៉ែត្រ ខណៈសមុទ្រនៅផ្នែកខាងក្រោមសមុទ្រ Andaman និង ផ្នែកខាងលើឈូងសមុទ្រថៃ អាចមានរលកកម្ពស់ពី ១-២ ម៉ែត្រ។ ចំណែកតំបន់ដែលមានព្យុះផ្គររន្ទះ អាចមានរលកកម្ពស់ដល់ ២ ម៉ែត្រផងដែរ ដោយអ្នកនេសាទទាំងអស់ត្រូវបានជំរុញឱ្យចេញទូកដោយការប្រុងប្រយ័ត្ន និង ចៀសវាងចេញទូកនៅតំបន់ដែលមានព្យុះវាយប្រហារ៕

ប្រភព៖ The Nation

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឱកាសថ្មី! ដេត ស្រីនាឌ នឹងតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិម្ដងទៀត ក្នុងកម្មវិធី Miss Charm ចុងឆ្នាំនេះ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

ស្ត្រីម្នាក់ខឹងចិត្តដាក់ពាក្យប្ដឹងមេខ្លួនឯង ព្រោះចូលធ្វើការ ២០ ឆ្នាំហើយ មេអត់មានឱ្យធ្វើអីសោះ ចាំតែដល់ថ្ងៃបើកប្រាក់ខែៗ

ព័ត៌មានបន្ថែម

ចាប់ពីស្អែក! កម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប នឹងវិវត្តទៅជាព្យុះទី ១២ និង ព្យុះទី ១៣ អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២៥

រដ្ឋាភិបាលថៃចាប់ផ្តើមភ័យ ពេលរកឃើញប្រជាជនកើតជំងឺស្វាយ និង ប្រ/មេះ..ទឹក-បាយ ច្រើនជាងធម្មតាក្នុងឆ្នាំ ២០២៥ នេះ

ក្ដៅៗ! មីយ៉ាន់ម៉ា​ បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃកកស្ទះរាប់សិបគ្រឿង

ទឹកដីត្រជាក់ត្រជំ! នៅស្ទឹងត្រែង រកឃើញដើមឈើ អាយុកាលចន្លោះពី «១០ ម៉ឺនឆ្នាំ ទៅ ២ លានឆ្នាំ» ក្នុងស្រុកសេសាន

ទើបឆេះព្រះវិហារប៉ុន្មានថ្ងៃមុន ឥលូវនៅថៃ ប្រទះករណីឆេះស្រដៀងគ្នាក្នុងវត្តល្បីមួយនៅឈៀងម៉ៃ តែលើកនេះធ្ងន់ជាងលើកមុន

កំពុងផ្ទុះល្បី! កូនខ្មែរមួយរូបនៅសៀមរាប យកកាហ្វេ គូរចេញជារូបលោក Michael B Alfaro លទ្ធផលចេញមកអស្ចារ្យខ្លាំង

ក្រោយមានទាហានបែ-កសតិ បង្កហានិភ័យដល់ប្រជាជន ពេលនេះកងភូមិន្ទថៃ បញ្ជូនក្រុមគ្រូពេទ្យឱ្យទៅពិនិត្យផ្លូវចិត្តក្រុមទាហានដល់ជាយដែន

ក្រុមហ៊ុន Kofi ចេញលិខិតសូមទោស​ចំពោះកំហុសឆ្គងទាក់ទងនឹងបាកូដ និង សុំការយោគយល់ពីមហាជនក្នុងស្មារតីខ្មែរតែមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ