នារីម្នាក់ លាឈប់ពីការងារអូតែសប្រាក់ខែជាង ៣ រយដុល្លារ ត្រឡប់ទៅស្រុកចិញ្ចឹមជ្រូក ឥលូវរកចំណូលបានសឹងក្លាយជាសេដ្ឋី

Share This

រឿងរ៉ាវរបស់អតីតអ្នកបម្រើការលើយន្តហោះ Yang Yanxi អាយុ ២៧ ឆ្នាំ រស់នៅខេត្ត Heilongjiang ប្រទេសចិន ដែលបានសម្រេចចិត្តបោះបង់ការងាររបស់ខ្លួនរួចត្រឡប់ទៅស្រុកកំណើតដើម្បីចិញ្ចឹមជ្រូកជាអាជីពវិញរហូតរកប្រាក់បាន ២០ ម៉ឺនយ័ន (ប្រមាណ ២៧៥០៤ ដុល្លារ) ក្នុងពេលត្រឹម ២ ខែ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្ដាញសង្គម។

នាង Yang Yanxi បានកើតក្នុងត្រកូលគ្រួសារជាកសិករ ក្រោយរៀនចប់ពីសកលវិទ្យាល័យ រូបនាងបានធ្វើការជាអូតែសឱ្យក្រុមហ៊ុន Shanghai Airline រយៈពេល ៥ ឆ្នាំ។ ស្រីស្រស់រូបនេះបាននិយាយថា អំឡុងពេលក្រុមហ៊ុនជួបបញ្ហាលំបាក ប្រាក់ខែដែលនាងទទួលបានពេលខ្លះគឺត្រឹម ២៨០០ យ័ន (៣៨៥ ដុល្លារ) ប៉ុណ្ណោះ។

ថ្លែងប្រាប់សារព័ត៌មាន Jiupai News នាង Yang បាននិយាយថា នៅពេលនាងធ្វើជាអូតែសនៅសៀងហៃ នាងតែងតែសុំលុយឪពុកម្ដាយជាញឹកញាប់សម្រាប់ទិញកាបូបថ្លៃៗស្អាតៗ។ ក្រោយមក នាងក៏បានដឹងថាដើម្បីឱ្យកូនស្រីមានជីវិតរស់នៅហ៊ឺហាឡូយឆាយ ឪពុកម្ដាយនាងបានកាត់បន្ថយការចំណាយខ្លួនឯង និង ថែមជាប់បំណុលមួយចំនួនទៀតផង។

រហូតមកដល់ខែតុលា ឆ្នាំ ២០២២ ក្រោយដឹងថាម្ដាយរបស់នាងបានលាក់បាំងរឿងវះកាត់ដុំខ្លាញ់ក្រោមស្បែក (lipoma) ជាច្រើនដងមក នាង Yang ក៏បានសម្រេចចិត្តលាឈប់ពីការងាររួចវិលត្រឡប់ទៅស្រុកកំណើតវិញ។ នាងបានរៀបរាប់ការសោកស្ដាយថា៖ «ឪពុកម្ដាយខ្ញុំតែងតែប្រាប់តែរឿងល្អៗមកខ្ញុំ ប៉ុន្តែលាក់បាំងរឿងមិនល្អ។ ឥលូវ ខ្ញុំចង់នៅជាមួយពួកគាត់ និង មិនចង់ទៅណាឆ្ងាយពីផ្ទះទៀតនោះទេ»

ក្នុងខែមេសា ឆ្នាំ ២០២៣ នាង Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូកបន្តពីសាច់ញាតិ ហើយក៏ចាប់ផ្ដើមអាជីពចិញ្ចឹមជ្រូកតែម្ដង។ នាងបានចែករំលែកវីដេអូបង្ហាញពីជីវិតជាអ្នកចិញ្ចឹមជ្រូកលើបណ្ដាញសង្គមរបស់ចិនដែលទាក់ទាញអ្នកតាមដានរហូតដល់ជិត ១.២ លាននាក់។ ក្នុងវីដេអូដែលនាងបង្ហោះទាំងនោះមានបង្ហាញឱ្យឃើញរូបនាងរៀបចំចំណីជ្រូក ដាក់ចំណីឱ្យជ្រូក និង បោសសម្អាតអាចម៍ជ្រូក។ ជាមួយក្ដីបំណងចង់ឱ្យគ្រួសារមានជីវិតល្អប្រសើរ នាង Yang តែងតែតស៊ូដាក់បេះដូងលើមុខរបររបស់នាងជារៀងរាល់ថ្ងៃ។ នាងបានរៀបរាប់ទាំងរីករាយថា៖ «ឥលូវនេះ ខ្ញុំអាចរស់នៅជាមួយឪពុកម្ដាយខ្ញុំបានហើយ ខ្ញុំសប្បាយចិត្ត និង ពេញចិត្តខ្លាំងណាស់»

គួរឱ្យដឹងថា បើតាមការបញ្ជាក់ពី Yang ផ្ទាល់ រូបនាងអាចរកចំណូលបានរហូតដល់ជាង ២០ ម៉ឺនយ័ន (ប្រមាណ ២៧៥០៤ ដុល្លារ) ក្នុងរយៈពេលត្រឹម ២ ខែនៃការចិញ្ចឹមជ្រូក លក់ជ្រូក និង សត្វចិញ្ចឹមក្នុងកសិដ្ឋានផ្សេងទៀត និង ពីការប្រើប្រាស់បណ្ដាញសង្គមរបស់នាង។ ជាមួយនឹងភាពជោគជ័យនេះ នាង Yang ក៏មានក្ដីស្រមៃចង់ពង្រីកកសិដ្ឋាននាងបន្ថែម បើកហាងឯកទេស និង សណ្ឋាគារផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ