នាង Baby Suphannee Noinonthong អាយុ ២៧ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់មកុដ Miss Grand Prachuap Khiri Khan 2026 កំពុងត្រៀមខ្លួនឡើងប្រកួតថ្នាក់ជាតិ ដើម្បីដណ្ដើមយកមកុដ Miss Grand Thailand 2026 ត្រូវបានខាងស្ថាប័ន Miss Grand Thailand ដកតំណែងចេញភ្លាមៗបន្ទាប់ពីគ្រង់មកុដបាន ១ ថ្ងៃ ដោយសារតែបំពានកុងត្រារបស់ខ្លួន។
ការបំពាននោះដែរ គឺពាក់ព័ន្ធទៅនឹងវីដេអូមិនសមរម្យដែលកំពុងផ្ទុះផ្អើល បង្ហាញឱ្យឃើញថានាង Baby ស្លៀកឈុតក្នុងមើលធ្លុះឃើញសាច់ ប្រើប្រាស់ sex toy និង ជក់បារីអេឡិចត្រូនិច បង្ហោះក្នុងគណនី OnlyFans។ តាមសេចក្ដីប្រកាសពីខាងគណៈកម្មការប្រកួតបវរកញ្ញាបានលើកឡើងថា ទង្វើរបស់បវរកញ្ញារូបនេះគឺមិនសមស្របទៅតាមស្មារតី និង គោលការណ៍របស់បេក្ខភាពត្រូវគោរពតាមនោះឡើយ។
ដោយឡែក ក្រោយត្រូវស្ថាប័នដកហូតមកុដវិញ នាង Baby ក៏បានចេញមុខមកឡាយវីដេអូយំសស្រាក់ធ្វើការសុំទោស និង សុំឱ្យផ្ដល់ឱកាសឱ្យនាងជាលើកទី ២ បកស្រាយដោយលើកហេតុផលថា នាងចូលរួមថតរូប និង វីដេអូអាក្រាតនេះ គឺដើម្បីជួយជីវភាពខ្លួនឯង និង ម្ដាយដែលមានជំងឺធ្ងន់ (បច្ចុប្បន្នម្ដាយរបស់នាងបានទទួលមរណភាពហើយ)៕