នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មាននៅកូរ៉េខាងជើង (KCNA) បានចេញផ្សាយពីពិធីសម្ពោធបើកដំណើរការរីស៊តជាប់សមុទ្រដ៏ប្រណីត Kalma resort ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានការអញ្ជើញចូលរួមពីមេដឹកនាំ គីម ជុងអ៊ុន ភរិយារបស់លោក Ri Sol-ju និង កូនស្រី Ju-ae។
តាមការរៀបរាប់ពីសារព័ត៌មានខាងលើ រីស៊តដ៏ប្រណីតរបស់ប្រទេសកូរ៉េខាងជើងនេះដែរ មានសណ្ឋាគារ និង motels ដែលអាចទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិរហូតដល់ជិត ២ ម៉ឺននាក់។ ក្រៅពីនេះ រីស៊តក៏មានទីតាំងសម្រាប់ហែលទឹក លេងកីឡា និង សកម្មភាពកម្សាន្តមួយចំនួនទៀត បូករួមជាមួយនឹងកន្លែងផ្ដល់សេវាកម្មអាហារផងដែរ។
គួរបញ្ជាក់ថា Kalma Beach Resort នឹងចាប់ផ្ដើមដំណើរការបើកទទួលស្វាគមន៍ភ្ញៀវជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ៕