ទៀតហើយ! យន្តហោះ Japan Airlines ប៉ះគ្នាជាមួយ Delta Airlines នៅព្រលានសហរដ្ឋអាមេរិក ត្រូវជម្លៀសអ្នកដំណើរចេញភ្លាមៗ

Share This

រយៈពេលត្រឹមមួយសប្ដាហ៍ក្រោយការបុកគ្នារវាងយន្តហោះដឹកអ្នកដំណើរ និង ឧទ្ធម្ភាគចក្រយោធា Black Hawk ក្បែរ Washington DC ដែលឆក់យកអាយុជីវិតមនុស្សអស់ ៦៧ នាក់នោះមក ស្រាប់តែមានហេតុការណ៍គ្រោះថ្នាក់ថ្មីមួយទៀតហើយកើតមានឡើងនៅសហរដ្ឋអាមេរិក ដោយយន្តហោះចំនួន ២ គ្រឿង មួយជារបស់ Japan Airlines និង មួយទៀតជារបស់ Delta Airlines បានប៉ះទង្គិចគ្នាលើផ្លូវរត់នាព្រលានយន្តហោះនាក្រុង Seattle។

ប្រកាសបញ្ជាក់លើបណ្ដាញសង្គម X កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ព្រលានយន្តហោះអន្តរជាតិ Seattle-Tacoma បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ ប៉ូលិស រួមទាំងខាងក្រុមការងារនៅព្រលានយន្តហោះបានធ្វើការឆ្លើយតបភ្លាមៗជុំវិញគ្រោះថ្នាក់មួយនេះ។ ការប៉ះទង្គិចគ្នាបានលើផ្លូវរត់ ដោយយន្តហោះរបស់ Japan Airlines ខណៈកំពុងបើកលើផ្លូវក៏បានទៅបុកជាមួយនឹងកន្ទុយរបស់យន្តហោះ Delta Airlines ដែលកំពុចត។ ចំពោះមូលហេតុបង្កឱ្យមានការប៉ះទង្គិចនេះ ខាងព្រលានកំពុងស៊ើបអង្កេតនៅឡើយ។

ចំពោះសុវត្ថិភាពអ្នកដំណើរវិញ ខាងព្រលានយន្តហោះបានរៀបរាប់ថា៖ «ជាការជូនដំណឹងចុងក្រោយ រាល់អ្នកដំណើរទាំងអស់លើជើងហោះហើរ Japan Airlines Flight 68 និង យន្តហោះ Delta Airlines Flight 1921 គឺបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព ដោយគ្មាននរណាម្នាក់រងរបួសនោះឡើយ។ ខាងជើងហោះហើរកំពុងធ្វើការរៀបចំពេលវេលាការហោះហើរដ៏សមស្របមួយសម្រាប់អ្នកដំណើរទាំងអស់នោះផងដែរ។ ជាមួយគ្នានេះ ខាងក្រុមការងាររបស់ព្រលាននឹងធ្វើការផ្លាស់យន្តហោះទាំងពីរគ្រឿងនោះចេញពីផ្លូវរត់»

ក្នុងនោះដែរ ព្រលានយន្តហោះ Seattle-Tacoma ក៏បានធ្វើការណែនាំដល់អ្នកដំណើរផ្សេងទៀតឱ្យធ្វើការពិនិត្យជាមួយខាងក្រុមហ៊ុនជើងហោះហើរដែលពួកគេជិះ ថាពួកគេមានជើងហោះហើរក្នុងថ្ងៃតែមួយនោះដែរឬអត់។ បើតាមការបញ្ជាក់ពីខាងព្រលាន ការប៉ះទង្គិចគ្នានេះគឺកើតមានឡើងលើផ្លូវយន្តហោះរត់ ដូច្នេះការប៉ះពាល់ដល់ប្រតិបត្តិការទូទៅក្នុងព្រលានគឺជៀសមិនផុតនោះឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ