ទៀតហើយ! យន្តហោះមួយគ្រឿងដឹកមនុស្ស ៨០ នាក់ ជួបគ្រោះថ្នា./ក់ក្រឡាប់ផ្ងារជើងពេលចុះចត នៅប្រទេសកាណាដា

Share This

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Endeavor Air ដឹកមនុស្សសរុប ៨០ នាក់ បានជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើងឡើងលើខណៈពេលចុះចតនៅព្រលានយន្តហោះនាក្រុង Mississauga ប្រទេសកាណាដា តែជាសំណាងល្អមិនមានអ្នកដំណើរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

តាមព័ត៌មានបានឱ្យដឹងថា យន្តហោះ CRJ-900 មានលេខជើងហោះហើរ 4819 បានជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើងក្រោយចុះចតនៅព្រលាន Toronto Pearson នាវេលាម៉ោងប្រមាណ ៣ និង ៣០ នាទីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)។ យន្តហោះមួយគ្រឿងនេះដឹកអ្នកដំណើរសរុប ៧៦ នាក់ និង បុគ្គលិក ៤ នាក់ ដែលហោះចេញពីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិកមក។

តាមភ្នាក់ងារសង្គ្រោះបានឱ្យដឹងថា ក្នុងហេតុការណ៍នេះមានមនុស្ស ១៥ នាក់បានរងរបួស ក្នុងនោះមាន ៣ នាក់រងរបួសធ្ងន់។ ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

គួរបញ្ជាក់ដែរថា ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះដែរខាងក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតជុំវិញមូលហេតុបណ្ដាលឱ្យយន្តហោះជួបគ្រោះថ្នាក់រហូតដល់ក្រឡាប់ផ្ងារឃើងបែបនេះឡើយ។ ជាមួយគ្នានោះដែរ ខាងក្រុមប្រឹក្សាផ្នែកសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនប្រចាំសហរដ្ឋអាមេរិក (NSTB) ក៏បានបញ្ជូនភ្នាក់ងារស៊ើបអង្កេតសហការជាមួយខាងក្រុមប្រឹក្សាផ្នែកសុវត្ថិភាពមធ្យោបាយដឹកជញ្ជូនរបស់ប្រទេសកាណាដា ដើម្បីស៊ើបរកមូលហេតុពិតប្រាកដ។

គួរឱ្យដឹងថា មុនកើតហេតុខាងព្រលានយន្តហោះ Toronto Pearson បានធ្វើការចេញព្រមានពីបញ្ហាខ្យល់បោកបក់ខ្លាំង និង អាកាសធាតុចុះត្រជាក់ក្នុងតំបន់នោះ។ ជើងហោះហើរមួយចំនួនមិនអាចហោះហើរតាមកាលកំណត់បាន ដោយសារតែភាគខាងកើតប្រទេសកាណាដាកំពុងរងការវាយប្រហារដោយព្យុះព្រិលកាលពីចុងសប្ដាហ៍កន្លងទៅនេះ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

ព័ត៌មានបន្ថែម

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ស្វែងរកព័ត៌មាន​ ឬវីដេអូ