ទុក្ខជាន់ទុក្ខ! ពីឡុតម្នាក់ បានពលីក្នុងហេតុការណ៍ធ្លា-ក់ឧទ្ធម្ភាគចក្រ ខណៈកំពុងពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

Share This

ភ្នាក់ងារព្រៃឈើប្រចាំប្រទេសកូរ៉េបានឱ្យដឹងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ខណៈកំពុងតែធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Uiseong ខេត្ត North Gyeongsang ដោយពីឡុតត្រូវបានបាត់បង់ជីវិតនៅនឹងកន្លែង។

តាមការរៀបរាប់ពីភ្នាក់ងារខាងលើបាននិយាយថា៖ «ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃបើកបរដោយពីឡុតម្នាក់បានធ្លាក់ ខណៈពេលកំពុងតែប្រតិបត្តិការប្រយុទ្ធជាមួយភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅតំបន់ភ្នំនៃតំបន់ Uiseong កាលពីវេលាម៉ោង ១២ និង ៥៤ នាទីថ្ងៃ (ពេលវេលាក្នុងតំបន់)។ ពួកយើងត្រូវបានគេរាយការណ៍ប្រាប់មកថា ពីឡុតលើឧទ្ធម្ភាគចក្រនោះបានស្លាប់នៅនឹងកន្លែង»។ បច្ចុប្បន្ន ការចុះប្រតិបត្តិពន្លត់ភ្លើងឆេះព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រត្រូវបានផ្អាកជាបណ្ដោះ​អាសន្ន ដោយខាងអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់នេះ។

គួររំឭកថា ភ្លើងឆេះព្រៃដ៏អាក្រក់ដែលបានឆាបឆេះឡើងដំបូងកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនៅតំបន់ Sancheong ខេត្ត North Gyeongsang ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដោយបន្តរាលដាលឆេះទៅកាន់តំបន់ Uiseong និង តំបន់ក្បែរខាងនោះរួមមាន Andong, Cheongsong, Yeongyang និង Yeongdeok។

ក្រុមពន្លត់អគ្គិភ័យរាប់ពាន់នាក់ ឧទ្ធម្ភាគចក្ររាប់រយគ្រឿងដោយរួមមានទាំងកងកម្លាំងអាមេរិក-កូរ៉េ និង យានជាច្រើនត្រូវបានបញ្ជូនទៅធ្វើការពន្លត់អគ្គិភ័យដ៏ខ្លាំងក្លានោះ។ ចាប់តាំងពីភ្លើងចាប់ផ្ដើមឆេះមក ទាហានកូរ៉េខាងត្បូងប្រមាណ ៥ ពាន់នាក់ និង ឧទ្ធម្ភាគចក្រ ១៤៦ គ្រឿងត្រូវបានបញ្ជូនទៅជួយគ្រប់គ្រងអគ្គិភ័យនេះ។ តាមរបាយការណ៍បានពីអាជ្ញាធរបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតបានរងរបួសដោយក្នុងនោះ ៦ នាក់រងរបួសធ្ងន់ដោយសារភ្លើងឆេះព្រៃ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ