ទិដ្ឋភាពស្ដែងៗ! ភ្នំភ្លើងនៅកោះហាវ៉ៃ ផ្ទុះជះកំអែភ្លើងក្រហមច្រាលឡើងលើអាកាស កម្ពស់ប្រហែលប៉មតួអេហ្វែល

Share This

កាលពីរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ភ្នំភ្លើងសកម្ម Kilauea លើកោះហាវ៉ៃ បានផ្ទុះឡើងជាលើកទី ២៣ ដោយបានផ្ទុះជះកំអែភ្លើងក្រហមច្រាលឡើងទៅលើអាកាសក្នុងកម្ពស់ជាង ៣០០ ម៉ែត្រ។

តាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ភ្នំភ្លើងខាងលើបានចាប់ផ្ដើមផ្ទុះនៅម៉ោង ៤ និង ១៥ នាទីរសៀល ក្នុងកម្លាំងដ៏ខ្លាំងក្លាជះទាំងកំអែ និង ផ្សែងយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស។ បើតាមភ្នាក់ងារសង្កេតភ្នំភ្លើងនៅកោះហាវ៉ៃបានឱ្យដឹងថា សកម្មភាពភ្នំភ្លើងផ្ទុះកត់ត្រាឃើញដំបូងនៅទីតាំងមាត់ភ្នំភ្លើងនៅភាគខាងជើង ដោយកម្លាំងផ្ទុះបានកើនឡើងយ៉ាងរហ័ស និង ឈានដល់ចំណុចកំពូលនៅវេលាម៉ោងប្រមាណជា ៤ និង ៥០ នាទី។ មាត់ភ្នំភ្លើងនៅភាគខាងត្បូងក៏បានចាប់ផ្ដើមផ្ទុះដែរនៅប្រមាណជា ២៥ នាទីក្រោយមក ជាមួយនឹងការហូរកំអែក្នុងកម្លាំងទាប។

រហូតដល់ម៉ោង ៥ និង ២០ នាទីល្ងាច កំអែភ្នំភ្លើងនៅមាត់ភ្នំភាគខាងជើងក៏បានផ្ទុះជះឡើងទៅលើអាកាសក្នុងកម្ពស់រហូតដល់ជាង ៣០០ ម៉ែត្រ ដែលកម្ពស់នេះគឺប្រហាក់ប្រហែលទៅនឹងកម្ពស់នៃប៉មតួអេហ្វែលនៅប្រទេសបារាំង ខណៈកំអែនៅមាត់ភ្នំភ្លើងខាងត្បូងជះបាចសាចឡើងលើក្នុងកម្ពស់ជិត ៧០ ម៉ែត្រ។

តាមរយៈទិដ្ឋភាពដែលថតបានពីកាមេរ៉ារបស់ទីភ្នាក់ងារ USGS បានបង្ហាញឱ្យឃើញដែរថា បន្ទុះភ្នំភ្លើងបានថមថយទៅវិញបន្តិចម្ដងៗក្រោយថ្ងៃលិចទៅ។ ដល់ត្រឹមម៉ោង ១០ យប់ ភ្នំភ្លើងខាងជើងក៏បានថយវិញអស់ទាំងស្រុង ខណៈភ្នំភ្លើងនៅខាងត្បូងបញ្ឈប់លែងផ្ទុះនៅម៉ោង ១០ និង ២៥ នាទីយប់។ បើទោះជាភ្នំភ្លើងលែងផ្ទុះហើយមែន ប៉ុន្តែភ្លើងនៅតែមើលឃើញពីខាងក្នុងមាត់ភ្នំ ខណៈកំអែនៅបន្តហូរចេញពីមាត់ភ្នំ Halemaʻumaʻu។

គួរឱ្យដឹងថា ភ្នំភ្លើង Kilauea បានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយបន្ទុះភាគច្រើនកើតឡើងមិនដល់ពេលមួយថ្ងៃទេ និង ឈប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការផ្ទុះឡើងក្នុងពេលថ្មីៗបំផុតគឺចាប់ផ្ដើមនៅព្រឹកថ្ងៃ ១៦ ខែឧសភា កន្លងទៅ ដោយបញ្ចប់ទៅវិញប្រមាណជា ១០ ម៉ោងក្រោយ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ