ថ្មីទៀតហើយ! សំបុត្រយន្តហោះថ្លៃពេក បុរសម្នាក់បែកគំនិតលួចឡានគេ ៨ គ្រឿង ជិះអស់សាំងមួយទុកចោលៗដើម្បីត្រលប់ទៅផ្ទះ

Share This

រឿងរ៉ាវរបស់បុរសម្នាក់នៅភាគឦសានប្រទេសចិន កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពាសពេញអ៊ីនធឺណែត ក្រោយរូបគេបានលួចឡានចំនួន ៨ គ្រឿង យកបើកបណ្ដាក់គ្នាមួយម្ដងៗទៅផ្ទះ ព្រោះតែមិនចង់ចាយលុយទិញសំបុត្រយន្តហោះដោយសារតែសំបុត្រថ្លៃពេក។

តាមការចេញផ្សាយពីសារព័ត៌មាន New Yellow River បានឱ្យដឹងថា បុរសរូបនោះមានឈ្មោះ Chen មកពីខេត្ត Liaoning ប្រទេសចិន បានធ្វើដំណើរតាមរថយន្តតែម្នាក់ឯងទៅខេត្ត Hunan។ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ លោកបានទិញសំបុត្រយន្តហោះត្រឡប់ទៅផ្ទះវិញចំនួន ១៥០០ យ័ន (ប្រមាណ ២០៩ ដុល្លារ) ប៉ុន្តែក៏លុបចោលការទិញវិញព្រោះតែគិតថាតម្លៃថ្លៃខ្លាំងពេក។

ក្នុងនាមជាអ្នកជំនាញលួចឡានស្រាប់ លោក Chen ក៏កើតគំនិតកេងចំណេញលុយដោយលួចឡានគេរហូត ៨ គ្រឿង ជិះបណ្ដាក់ម្ដងមួយៗត្រឡប់ទៅផ្ទះវិញ។ លោកបានលួចចូលហាងលក់រថយន្តនៅពេលយប់ យកសោពីកិទូរួចបើកឡានមួយចេញទៅ។ ចាប់ផ្ដើមបទល្មើសក្នុងដើមខែមិថុនានេះ លោក Chen បានធ្វើដំណើរទៅភាគខាងជើងឆ្លងកាត់ក្រុងចំនួន ៧ នៅចិន លួចឡានគេអស់ ៨ គ្រឿងនៅតាមផ្លូវ។ លោកផ្លាស់ប្ដូរឡានរាល់ពេលដែលឡានលួចគេមួយអស់សាំងក៏ទុកឡាននោះចោល ហើយទៅលួចឡានមួយជិះតទៀត។ ជាងនេះទៅទៀត ដើម្បីកេងលុយខ្លួនឯង លោកក៏បានលក់របស់មានតម្លៃក្នុងឡានដែលលួចនោះយកលុយទុកទិញម្ហូបអាហារ និង បង់ថ្លៃផ្លូវធ្វើដំណើរផងដែរ។

យ៉ាងណាមិញ មកដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ បុគ្គលិកម្នាក់ក្នុងហាងលក់រថយន្តនៅក្រុង Wuhan បានរកឃើញថារថយន្តមួយគ្រឿងតម្លៃជាង ១៥ ម៉ឺនយ័ន (ជាង ២ ម៉ឺនដុល្លារ) រួមទាំងសោបានបាត់ ហើយក៏ប្រញាប់ទាក់ទងប្ដឹងប៉ូលិស។ ប៉ូលិសបានតាមដានរថយន្តដែលបាត់ ហើយក៏រកឃើញថារថយន្តនោះបានចេញពីក្រុង Wuhan ឆ្ពោះទៅភាគខាងជើង។ នៅថ្ងៃបន្ទាប់ក៏ឃើញនៅខេត្ត Hebei ដែលជាកន្លែង Chen ព្យាយាមលួចឡានគេមួយគ្រឿងទៀត ដោយបានធ្វើឱ្យម្ចាស់ឡានរងរបួសផងដែរ។

ទោះជាយ៉ាងណា សំណាញ់ច្បាប់ញឹក មកដល់ថ្ងៃទី ០៤ ខែមិថុនា ប៉ូលិសក៏ប្រទះឃើញ Chen ដេកក្នុងឡាននៅកន្លែងចតឡានមួយនៅខេត្ត Hebei និង ចាប់ខ្លួនបានសម្រេច។ រថយន្តដែល Chen លួចទាំងអស់ត្រូវបានរកឃើញវិញហើយ ខណៈ Chen ត្រូវចាប់ឃុំខ្លួនរង់ចាំការកាត់ក្ដី។ ក្រោមច្បាប់របស់ចិន អ្នកប្រព្រឹត្តបទល្មើសលួចរថយន្តកម្រិតធ្ងន់បែបនេះប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ