ថ្មីណាស់! ស្ត្រីម្នាក់ដាក់ពាក្យប្ដឹងប្ដីខ្លួនឯងឡើងតុលាការ ព្រោះស្រឡាញ់ថ្នាក់ថ្នមឆ្មាខ្លាំងជាងប្រពន្ធ

Share This

សារព័ត៌មាន Oddity Central បានចេញផ្សាយករណីដ៏ចម្លែកហួសចិត្តមួយដែលមានស្ត្រីម្នាក់នៅក្រុង Bengaluru រដ្ឋ Karnataka ប្រទេសឥណ្ឌា ដោយរូបនាងបានធ្វើការដាក់ពាក្យប្ដឹងទៅតុលាការជុំវិញការមិនសុខចិត្តរឿងប្ដីស្រឡាញ់យកចិត្តទុកដាក់នឹងសត្វឆ្មាជាជាងរូបនាង។

តាមការបញ្ជាក់ពីលោកចៅក្រម M. Nagaprasanna បានឱ្យដឹងថា ករណីមួយនេះគឺគ្មានរកឃើញការប្រើប្រាស់ហិង្សា ឬរំលោភបំពានអ្វីនោះឡើយ ប៉ុន្តែអ្វីដែលដើមបណ្ដឹងផ្ដោតសំខាន់នោះគឺតែលើរឿងប្ដីរបស់នាងមើលថែឆ្មាចិញ្ចឹមជាងប្រពន្ធ ដែលនាំឱ្យពួកគេទាំងពីរកើតមានទំនាស់ពាក្យសម្ដីជាមួយគ្នាជាញឹកញាប់។

តាមសម្ដីដើមបណ្ដឹងជាប្រពន្ធបានលើកឡើងថា រាល់ពេលដែលនាងនិយាយប្រាប់ប្ដីពីទង្វើរបស់គេស្រឡាញ់ឆ្មាជាងនាង ពួកគេតែងតែឈ្លោះគ្នា។ បន្ថែមពីនេះ នាងក៏បាននិយាយទៀតថាសត្វឆ្មានោះគឺតែងវាយប្រហារ និង ខ្វាចនាងជាច្រើនលើក តែប្ដីរបស់នាងគឺមិនដែលខឹង ឬមានសកម្មភាពអ្វីទៅលើឆ្មានោះឡើយ។

ជុំវិញករណីមួយនេះ ចៅក្រម Nagaprasanna បានរៀបរាប់ដែរថា៖ «ពាក្យបណ្ដឹងគឺដាក់មកផ្ដោតទៅលើបញ្ហារៀបការ និង ការរួមរស់ជាមួយគ្នា ប៉ុន្តែចំណុចម្បងនៃករណីនេះគឺការឈ្លោះទាស់ទែងគ្នាដោយសារឆ្មាក្នុងផ្ទះ។ រាល់ពេលភាគីខាងប្រពន្ធលើករឿងឆ្មាមកនិយាយ គឺប្ដីប្រពន្ធពួកគេតែងតែឈ្លោះគ្នាហើយ»។ ករណីបណ្ដឹងដ៏ហួសចិត្តនេះដែរ ខាងតុលាការគឺមិនបានទៅស៊ើបអង្កេតលើខាងបុរសជាស្វាមីនោះឡើយ ដោយផ្ទុយទៅវិញតុលាការបានស្ដីបន្ទោសទៅដើមបណ្ដឹងជាប្រពន្ធដែលនឹកឃើញមកដាក់ពាក្យប្ដឹងលើករណីបែបនេះ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

(វីដេអូ) ស្តាប់ដំណើរដើមទង Mac ទៅជួប Nelly កាន់តែធ្វើឱ្យប្រជាជនខ្មែរស្ញប់ស្ញែងពីទឹកចិត្តដ៏បរិសុទ្ធរបស់លោក

ព័ត៌មានបន្ថែម

ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

បែកតាំងពីលើដល់ក្រោម! គ្រូថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយស៊ើបឃើញតែងចូលលួចខោក្នុងគ្រូពេទ្យស្រីៗមកហិត ហើយលេ/ងថ្នាំ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

នារីវ័យក្មេងម្នាក់ សុខចិត្តជួលបង្គន់ក្នុងក្រុមហ៊ុនស្នាក់នៅ មួយខែ ៦ ដុល្លារ ព្រោះចង់សន្សំលុយទិញផ្ទះទិញឡាន

ទើបតែដឹង! នៅកូរ៉េខាងជើង នារីៗស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំងបំផុត ព្រោះមូលហេតុមួយ

កុំស្ពាយធ្ងន់ៗពេក! បុរសម្នាក់អាយុទើប ២៦ ឆ្នាំ បានដាច់សរសៃឈាមខួរក្បាល ដោយសារស្ពាយកាបូបធ្ងន់រាល់ថ្ងៃ

ទាយាទសេដ្ឋីម្នាក់នៅចិន សម្រេចចិត្តរៀបការជាមួយម៉ែដោះខ្លួនឯង ដែលមានអាយុបងដល់ទៅ ២០ ឆ្នាំ ទោះបីគ្រួសារជំទាស់

ឃើញទឹកផុសចេញពីក្រោមដី អ្នកស្រុកនាំគ្នាទៅដងផឹក ព្រោះគិតថាជាទឹកមន្តស័ក្តិសិទ្ធិ តាមពិតជាទឹកទុយោបែកសោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ