ក្រោយកងទ័ពកម្ពុជាសម្រេចរុះរើបន្លាលួស ដែលទាហានថៃដាក់ពង្រាយទាំងបំពានចូលដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់អានសេះ កាលពីល្ងាចថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនោះ ស្រាប់តែមកដល់ថ្ងៃទី ០៦ ខែសីហា កងទ័ពឈ្លានពានថៃ ក៏បានមកធ្វើសកម្មភាពទាំងគឃ្លើនពង្រាយដាក់បន្លាលួសជាថ្មី។
តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod English នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ ក្រោយមន្ត្រីប្រចាំប្រទេសថៃរកឃើញថា កងទ័ពកម្ពុជាបានកាត់រុះរើរបងបន្លាលួសរបស់ខ្លួនដែលដាក់ពង្រាយទាំងបំពាននោះ ពួកគេក៏បានបញ្ជាឱ្យកងទ័ពខ្លួនទៅដាក់ពង្រាយរបងបន្លាលួសជាលើកទី ២ និង លើកនេះថែមទាំងដាក់ឱ្យទាហានខ្លួនឈរល្បាតរបងលួសទៀត ព្រោះតែខ្លាចកម្ពុជាទៅរុះរើចេញម្ដងទៀត៕