ថៃមិនចោលចរិត! ថៃបន្តចោទកម្ពុជាទាំងគឃ្លើនថាជាអ្នកពង្រីកតំបន់ជម្លោះដល់ខេត្តត្រាត ដែលការពិតគឺថៃខ្លួនឯងជាអ្នកបង្កមុន

Share This

នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ សារព័ត៌មានថៃ Khaosod English បានចេញផ្សាយថា កងទ័ពជើងទឹកថៃ ចាប់ផ្តើមប្រតិបត្តិការ «Trat Pikhart Pairee 1» បន្ទាប់ពីកម្ពុជាបើកការបាញ់ប្រហារពង្រីកតំបន់ជម្លោះដល់ខេត្តត្រាត ហើយខាងកម្លាំងការពារព្រំដែនចាន់ថាបុរី និង ត្រាតបានបាញ់តបវិញ។

នៅវេលាម៉ោង ៥ និង ១០ នាទីព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ អ្នកសារព័ត៌មាននៅថៃបានទទួលព័ត៌មានថ្មីពីការប៉ះទង្គិចគ្នារវាងទាហានថៃ និង ខ្មែរនៅតាមព្រំដែន ដែលពេលនេះឈានចូលដល់ថ្ងៃទី ៣ ហើយ ។

សារព័ត៌មានថៃនេះបានចេញចោទថាទាហាន​កម្ពុជា​បើកការបាញ់ប្រហារមុនលើទាហាន​ថៃ​នៅ​ម៉ោង​ ៥​ និង​ ១០ ​នាទី​ព្រឹក ​នៅ​តំបន់​បាន​ចំរៀក​ ខេត្ត​ត្រាត ហើយទាហាន​មក​ពី​កង​កម្លាំង​ការពារ​ព្រំដែន​ចាន់ថាបុរី និង​ ត្រាត បាន​តបតវិញរហូតផ្តើម​ដល់ការ​ប៉ះ​ទង្គិចគ្នា។

ក្រោយមក កងទ័ពជើងទឹកភូមិន្ទថៃ បានបើកប្រតិបត្តិការហៅថា «Trat Pikhart Pairee 1» ដើម្បីរុញ និង បំផ្លាញតំបន់ដែលចោទថាទាហានកម្ពុជាបានទន្ទ្រានយកទឹកដីថៃចំនួនបីចំណុច។ មកដល់ម៉ោង ៥ និង ៤០ នាទីព្រឹក ភាគីថៃលើកឡើងថា កម្លាំងទ័ពជើងទឹកគេបានរុញភាគីកម្ពុជាចេញវិញដោយជោគជ័យ។ យ៉ាងណាមិញ នេះជាការលើកឡើងយ៉ាងគឃ្លើនពីសំណាក់ថៃ ដែលតាមការពិតថៃខ្លួនឯងបានលួចវាយប្រហារមកខ្មែរមុន។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា

បើតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ឱ្យបានដឹងថា ភាគីថៃបានឈ្លានពានដោយមិនមានការបង្កហេតុ និង ដោយត្រៀមទុកជាមុន នៅវេលាម៉ោង ០៥:០២ នាទី ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះ តាមរយៈព័ត៌មានក្នុងស្រុក បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោងជិត ៨ ពួកទាហានឈ្លានពានថៃ បានចាប់ផ្តើមបាញ់មកបន្តទៀត ខណៈនៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ។

គួរឱ្យដឹងផងដែរថា ការរំលោភអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និង បំផ្លាញសន្តិភាព និង ស្ថិរភាពក្នុងតំបន់៕

ប្រភព៖ Khaosod English

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

ឆ្មារោគចិត្ត ដើរពាំលីអូ និង ស្រោមជើងប្រុសៗមកទុកពេញផ្ទះ រហូតម្ចាស់ផ្ទះបិទប្រកាសរកម្ចាស់របស់វិញ

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ព័ត៌មានបន្ថែម

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ស្វែងរកព័ត៌មាន​ ឬវីដេអូ