តុលាការវិលមុខខ្ញាល់! ប្ដីប្រពន្ធមួយគូនៅចិន ដាក់ពាក្យលែងលះ ដណ្ដើមគ្នាបែងចែកលុយអាំងប៉ាវរបស់កូនៗ

Share This

កាលពីដើមខែមករា ឆ្នាំ ២០២៥ នេះ តុលាការប្រចាំសង្កាត់ Xiping ខេត្ត Henan ប្រទេសចិន បានជួបភាពស្មុគស្មាញក្នុងការដោះស្រាយករណីបែងចែកលុយអាំងប៉ាវកូនស្រីចំនួន ២ នាក់ទៅឱ្យឪពុកម្ដាយរបស់ពួកគេក្នុងករណីលែងលះគ្នា។

តាមការឱ្យដឹង ប្ដីប្រពន្ធខាងលើមានកូនស្រីចំនួន ២ នាក់ ហើយនៅថ្ងៃឈប់សម្រាក ជីដូនជីតា និង សាច់ញាតិរបស់ពួកគេតែងតែឱ្យអាំងប៉ាវជាលុយរាប់រយទៅរាប់ពាន់យ័នជានិច្ច ដោយលុយទាំងនោះគឺបានរក្សាទុកនៅម្ដាយរបស់ពួកគេ។ រហូតមកដល់ចុងឆ្នាំ ២០២៤ កន្លងទៅ ចំនួនលុយអាំងប៉ាវដែលទទួលបានពីសាច់ញាតិនោះគឺសរុបទៅបានរហូតដល់ជាង ៥ ម៉ឺនយ័ន (៦ ៨៨៤ ដុល្លារ) ឯណោះ។

យ៉ាងណាមិញ មកដល់ខែមករា ឆ្នាំ ២០២៥ ដោយសារតែភាពមិនចុះសម្រុងគ្នា ប្ដីប្រពន្ធខាងលើក៏បានដាក់ពាក្យលែងលះគ្នា ទាមទារសិទ្ធិចិញ្ចឹមកូន និង ពិសេសនោះទាមទារឱ្យមានការបែងចែកលុយអាំងប៉ាវរបស់កូនៗថែមទៀត។ នៅក្នុងតុលាការ ភាគីខាងប្ដីបានយល់ព្រមលែងលះក្នុងលក្ខខណ្ឌដែលលោកនឹងទទួលចិញ្ចឹមបីបាច់កូនស្រីទាំងពីរ តែក៏បានសង្កត់ធ្ងន់បន្ថែមថាលុយអាំងប៉ាវរបស់កូនៗគឺជាទ្រព្យដាច់ដោយឡែក មិនអាចចាត់ចូលជាទ្រព្យសម្បត្តិប្ដីប្រពន្ធដែលត្រូវបែងចែកគ្នាពេលលែងលះរួចហើយនោះទេ។

អំឡុងពេលកាត់ក្ដី ខាងតុលាការគឺបានរកឃើញថាចំណងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូនោះគឺពិតជាមិនអាចស្រោចស្រង់បាននោះទេ ដូច្នេះតុលាការសម្រេចយល់ព្រមការស្នើលែងលះគ្នានេះ ប៉ុន្តែតុលាការគឺមិនទទួលឡើយនូវការស្នើសុំបែងចែកលុយអាំងប៉ាវរបស់កូនៗពួកគេនោះ។ ខាងតុលាការបានបកស្រាយថា លុយទាំងនោះគឺជាអំណោយដែលក្មេងៗក្នុងគ្រួសារទទួលបានពីសាច់ញាតិចាស់ៗរបស់ពួកគេ ហើយជាងនេះទៅទៀត លុយទាំងនោះគឺជារបស់ក្មេងៗទាំងពីរ និង មិនមែនជាទ្រព្យសម្បត្តិរួមរបស់ឪពុកម្ដាយពួកគេនោះឡើយ ពោលគឺឪពុកម្ដាយដែលជាអាណាព្យាបាលគឺមិនមានសិទ្ធិបំពានលើទ្រព្យសម្បត្តិរបស់កូនៗរបស់ខ្លួននោះឡើយ។

ជាលទ្ធផល តុលាការបានប្រកាសឱ្យប្ដីប្រពន្ធមួយគូនោះលែងលះគ្នាដោយស្របច្បាប់ ខណៈកូនស្រីទាំងពីរត្រូវបានខាងឪពុកជាអ្នកទទួលចិញ្ចឹមបីបាច់ថែរក្សា។ ចំណែកខាងម្ដាយនឹងនៅផ្ដល់ជំនួយថ្លៃចិញ្ចឹមបីបាច់កូន ហើយចំពោះលុយអាំងប៉ាវរបស់ក្មេងទាំងពីរត្រូវរក្សាទុកនៅឪពុកវិញ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ