ដល់វ័យចាស់ Peter Pang តារាប្រុស TVB ប្រឹងប្រែងធ្វើការសឹងគ្មានពេលសម្រាក ដើម្បីរកលុយព្យាបាលជំងឺមហារីកគូ../ទ

Share This

តារាសម្ដែងប្រុសហុងកុង លោក Peter Pang ដែលបច្ចុប្បន្នកំពុងតែតស៊ូជាមួយនឹងជំងឺមហារីករន្ធគូទដំណាក់កាលទី ៣ បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បីបានប្រាក់យកមករ៉ាប់ររងថ្លៃព្យាបាលជំងឺរបស់ខ្លួន។

តារាប្រុសវ័យ ៥៤ ឆ្នាំ ដែលជាប់ងារជាតួចិត្តអាក្រក់ប្រចាំរឿងរបស់ទូរទស្សន៍ TVB រូបនេះ បានដឹងថារូបលោកកើតមានជំងឺមហារីកកាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយគ្រូពេទ្យរកឃើញដុំសាច់មហារីកទំហំប្រមាណ ៥ សង់ទីម៉ែត្រនៅក្នុងរន្ធគូទរបស់លោក។ តាមសារព័ត៌មាននៅហុងកុង អំឡុងពេលនោះ លោក Pang បានផ្អាកការងារមួយរយៈដើម្បីផ្ដោតលើការព្យាបាលខ្លួន និង បានចំណាយរាល់ប្រាក់សន្សំរបស់លោកទាំងអស់។

តាមរយៈទូរទស្សន៍ TVB ផ្ទាល់ ថ្មីៗនេះបានទម្លាយថា លោក Pang បច្ចុប្បន្នគឺប្រឹងប្រែងធ្វើការមិនខ្លាចនឿយហត់ ដើម្បីបានប្រាក់យកមកបង់ថ្លៃព្យាបាលខ្លួន ដោយគិតទៅប្រមាណជា ៣០ ម៉ឺនយ័ន (៤១ ៨០០ ដុល្លារ)។ ចំពោះសកម្មភាពការងារចុងក្រោយថ្មីៗរបស់លោក Pang គឺជាការសម្ដែងនៅក្លឹបរាត្រីមួយកន្លែងនៅចិនដីគោក ដោយលោក Pang ខ្លួនឯងផ្ទាល់បានធ្វើការ update បង្ហោះលើផេក Xiaohangshu របស់លោក។

ទោះជាមានជំងឺកាចសាហាវជាប់ខ្លួន និង ត្រូវប្រឹងប្រែងរកលុយដើម្បីព្យាបាលក៏ពិតមែន ប៉ុន្តែនៅលើបណ្ដាញសង្គម លោក Pang នៅតែរក្សាស្នាមញញឹម ភាពរីករាយជានិច្ច ដោយលោកក៏បានទម្លាយដែរថា ក្ដីសុខ និង ភាពរីករាយទាំងនេះហើយដែលជួយឱ្យលោកជម្នះរាល់ឧបសគ្គទាំងឡាយបាន៕

ប្រភព៖​ CNA

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ