តារាចម្រៀងស្រីជប៉ុនម្នាក់ តស៊ូជិះយន្តហោះ ៤ ម៉ោងរាល់ថ្ងៃ ទៅរៀនមហាវិទ្យាល័យរហូតចប់ចុងចប់ដើម

Share This

ជាការពិតណាស់ ខណៈសិស្សនិស្សិតភាគច្រើននៅជប៉ុនពឹងផ្អែកលើរថយន្តក្រុង ឬរទេះភ្លើងដើម្បីជាមធ្យោបាយធ្វើដំណើរទៅសាលារៀន តែចំពោះតារាចម្រៀងស្រីរូបស្រស់ Yuzuki Nakashima វិញ នាងបែរជាចំណាយពេល ៤ ម៉ោងរាល់ថ្ងៃក្នុងរយៈពេល ៤ ឆ្នាំពេញ ទិញសំបុត្រជិះយន្តហោះទៅសាលារៀន។

គួរឱ្យដឹងថា តារាចម្រៀងស្រីវ័យ ២២ ឆ្នាំខាងលើបានបញ្ចប់ការសិក្សាហើយនៅមហាវិទ្យាល័យ Kitakyushu City University កាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ដោយទើបតែថ្មីៗនេះ រូបនាងបានបង្ហាញវីដេអូ vlog លើ Youtube រៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់នាង។ ជាអ្នករស់នៅក្រុងតូក្យូ Yuzuki ដែលជាសមាជិកក្រុមចម្រៀង J-pop ឈ្មោះ Sakurazaka46 ត្រូវចំណាយពេល ៤ ម៉ោងរាល់ថ្ងៃទៅក្រុង Fukuoko (ទាំងទៅទាំងមក) ដែលមានចម្ងាយប្រមាណ ១ ពាន់គីឡូម៉ែត្រពីគ្នា។

ក្នុង vlog របស់នាងដែរ នាងបានបង្ហាញឱ្យឃើញថាពេលព្រឹកឡើងនាងភ្ញាក់ពីគេងនៅម៉ោង ៥ ដើម្បីរៀបចំផាត់មុខផាត់មាត់មុនពេលនាងចាកចេញទៅព្រលានយន្តហោះ Haneda នៅម៉ោង ៦។ នាងឡើងយន្តហោះឆ្ពោះទៅកាន់ព្រលានយន្តហោះ Kitakyushu ដោយចុះចតដល់ទីនោះនៅម៉ោងប្រមាណ ៩ និង ៣០ នាទី។ យ៉ាងណាមិញ ដំណើរឆ្ពោះទៅកាន់សាលារៀនរបស់នាងមិនបញ្ចប់ត្រឹមហ្នឹងទេ ដោយនាងនៅត្រូវបន្តជិះរថយន្តក្រុង ឬតាក់ស៊ីដើម្បីទៅដល់បរិវេណសាលា។ រាល់ការធ្វើដំណើរទៅសាលារៀននេះ នាងត្រូវចំណាយប្រាក់ប្រមាណ ១៥០០០ យេន (ប្រមាណជាង ១០០ ដុល្លារ)។

ក្រោយវីដេអូរបស់នាងបានបង្ហោះចេញទៅ មហាជនជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលចំពោះការដាក់ចិត្តកាយប្រឹងប្រែងលើការរៀនសូត្ររបស់នាង ដោយមានមហាជនម្នាក់ថែមទាំងហៅនាងថា «superwoman» ទៀតផង ព្រោះកោតសរសើរនាងខ្លាំងចំពោះការរៀបចំពេលវេលាបានល្អទាំងលើការសិក្សា និង ភាពមមាញឹកក្នុងនាមជាតារាចម្រៀងល្បីម្នាក់។

Yuzuki បានបកស្រាយបន្ថែមដែរថា នាងមិនចង់ឱ្យជីវិតជាសិស្សរបស់នាងប៉ះពាល់ដល់ការសម្ដែងរបស់ក្រុម Sakurazaka46 នោះទេ ដោយនាងបានទុកការរៀនសូត្រនេះជាអាថ៌កំបាំងរហូតទាល់រៀនចប់ទើបនាងបង្ហាញបែបនេះ។ ចុងបញ្ចប់ Yuzuki ក៏បានទម្លាយពាក្យពេចន៍ដ៏មានន័យចំពោះអ្នកតាមដាននាងដែរថា៖ «ប្រសិនបើអ្នកទាំងអស់គ្នាមានក្ដីស្រមៃ ទោះជាវាមានការលំបាកយ៉ាងណា អ្នកត្រូវតែក្លាហានដេញតាមក្ដីស្រមៃនោះ។ រាល់វិនាទីដែលអ្នកចំណាយក្នុងការដេញតាមក្ដីស្រមៃរបស់អ្នក វានឹងក្លាយជាការចងចាំដ៏មានតម្លៃបំផុតមួយសម្រាប់ជីវិតអ្នក»

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ