ដំរួយថ្មី! ករណីប្រ-ហា-រ CEO នៅអាមេរិក ជនសង្ស័យអាចចងគំនុំនឹងក្រុមហ៊ុនធានារ៉ាប់រង ក្រោយប៉ូលិសរកឃើញភស្តុតាងទាំងនេះ

Share This

ជនសង្ស័យក្នុងការបាញ់ប្រហារទៅលើលោក Brian Thompson ស្ថាបនិកក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅអាមេរិក ប៉ូលិសសន្និដ្ឋានដំបូងថាអាចមកពីការចងគំនុំជាមួយក្រុមហ៊ុន ក្រោយពួកគេបំបែកអត្ថន័យពាក្យចារលើសំបកគ្រាប់កាំភ្លើងដែលជនសង្ស័យបន្សល់ទុកក្រោយការធ្វើសកម្មភាពនោះ។

ជាការពិតណាស់ មកទល់ពេលនេះភស្តុតាងដែលសំខាន់បំផុតក្នុងការស្រាវជ្រាវរកគោលបំណងនៃការសម្លាប់ CEO ខាងលើគឺជាសំបកគ្រាប់កាំភ្លើងដែលរកឃើញនៅកន្លែងកើតហេតុដោយសំបកនោះមានចារពាក្យសម្ងាត់ចំនួន ៣ គឺ «deny, defend និង depose (បដិសេធ,ការពារ និង ដោះលែង)»

តាមការស្រាវជ្រាវរបស់ប៉ូលិសបានរកឃើញថាពាក្យនៅលើសំបកគ្រាប់កាំភ្លើងនោះគឺស្រដៀងគ្នាទៅនឹងចំណងជើងសៀវភៅពាក់ព័ន្ធនឹងខាងធានារ៉ាប់រងមួយក្បាលដែលបានចេញផ្សាយកាលពីឆ្នាំ ២០១០ ដោយចំណងជើងសៀវភៅនោះសរសេរថា «Delay, Deny, Defend-Why Insurance Companies Don’t Pay and What You Can Do About It (ពន្យារពេល, បដិសេធ, ការពារ-ហេតុអ្វីក្រុមហ៊ុនធានារ៉ាប់រងមិនព្រមបង់ប្រាក់ហើយតើយើងអាចធ្វើយ៉ាងម៉េចចំពោះបញ្ហានេះបាន)»

សៀវភៅនេះដែរគឺសរសេររិះគន់យ៉ាងខ្លាំងទៅលើខាងផ្នែកធានារ៉ាប់រង ដោយបច្ចុប្បន្នប៉ូលិសកំពុងតែដាក់ការស៊ើបអង្កេតមើលថាតើជនសង្ស័យមានពាក់ព័ន្ធនឹងសៀវភៅនេះ ឬបង្ហាញពាក្យខាងលើជាប្រយោលក្នុងការវាយប្រហារលើក្រុមហ៊ុនធានារ៉ាប់រង។ ជុំវិញការសន្និដ្ឋានជាដំបូងរបស់ប៉ូលិសនេះដែរ លោក Jay M.Feinman អ្នកនិពន្ធសៀវភៅខាងលើ ក៏ដូចជាសាស្ត្រាចារ្យកិត្តិយសប្រចាំសាលា Rutgers Law School មិនទាន់ចចេញមកឆ្លើយតបនៅឡើយទេ។

សារដែលទទួលបានពីលើសំបកគ្រាប់កាំភ្លើងនេះហើយបានធ្វើឱ្យប៉ូលិសជឿជាក់ថា ជនសង្ស័យអាចចងគំនុំជាមួយក្រុមហ៊ុនធានារ៉ាប់រងជាទូទូទៅ និង ជាគោលគឺលើ CEO លោក Thompson តែម្ដង។ ជាមួយគ្នានោះដែរ លោកស្រី Paulette Thompson ជាភរិយារបស់លោក Thompson បានឱ្យដឹងដែរថា ស្វាមីរបស់លោកស្រីធ្លាប់ប្រាប់លោកស្រីថាមានអតិថិជនមួយចំនួនបានគំរាមគាត់ជុំវិញការទាមទារយកលុយធានារ៉ាប់រង ប៉ុន្តែលោកស្រីមិនដឹងថាអតិថិជនទាំងនោះជានរណាឱ្យប្រាកដនោះឡើយ។

គួររំឭកថា កាលពីព្រលឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) លោក Brian Thompson ជា CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាររហូតបាត់បង់ជីវិតនៅតំបន់ Manhattan ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញលោក Brian Thompson អាយុ ៥០ ឆ្នាំ ស្លៀកពាក់ឈុតអាវធំពណ៌ខៀវ ដើរតាមផ្លូវខាងមុខសណ្ឋាគារ New York Hilton នៅវេលាម៉ោង ៦ និង ៤៤ នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូកន្លងទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអ្នកវិនិយោគប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ ខណៈលោកដើរចេញមិនបានប៉ុន្មានក៏លេចវត្តមានបុរសម្នាក់ពាក់អាវ hoody ពណ៌ខ្មៅស្ពាយកាតាបពណ៌ប្រផេះដើរចេញពីចំណតឡានក្បែរនោះទាញកាំភ្លើងចេញមកតម្រង់បាញ់សំដៅទៅកាន់លោក Brian ជាច្រើនគ្រាប់រហូតដួលស្ដូកស្ដឹងនៅនឹងកន្លែងតែម្ដង។លោក Brian Thompson ត្រូវបានបាញ់ចំខ្នង និង ជើង ដោយលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវេលាម៉ោង ៦ និង ៤៨ នាទីព្រឹក ប៉ុន្តែជាអកុសលលោកត្រូវបានប្រកាសថាស្លាប់នៅម៉ោង ៧ និង ១២ នាទីព្រឹកថ្ងៃដដែលនោះ៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ព័ត៌មានបន្ថែម

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ