រដ្ឋបាលចំណីអាហារ និង ឱសថប្រចាំសហរដ្ឋអាមេរិក (FDA) បានសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺអេដស៍ Lenacapavir ដែលជាប្រភេទថ្នាំចាក់ ២ ដងក្នុងមួយឆ្នាំ។
ថ្នាំ Yeztugo ឬ Lenacapavir របស់ក្រុមហ៊ុន Gilead Sciences ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ហើយកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយលទ្ធផលទិន្នន័យពីការតេស្តសាកល្បងបង្ហាញថា ៩៩.៩% នៃអ្នកទទួលតេស្តចាក់ថ្នាំនេះគឺនៅរក្សាលទ្ធផលរោគ HIV អវិជ្ជមាន។
គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងនេះដែរនឹងដាក់លក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃ ២៨ ២១៨ ដុល្លារក្នុងមួយឆ្នាំ ពោលគឺក្នុងមួយឆ្នាំតម្រូវឱ្យចាក់ ២ ដង ដោយចាក់ក្នុងមួយដងតម្លៃ ១៤ ១០៩ ដុល្លារ ដែលស្មើនឹងក្នុងមួយខែតម្លៃ ២៣៥២ ដុល្លារ ៕
ប្រភព៖ Kenh14