ដើមឆ្នាំកាចៗណាស់! ជប៉ុនជួបគ្រោះរញ្ជួយដី ៦.៩ រ៉ិចទ័រ រហូតអាជ្ញាធរព្រមានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ

Share This

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ភ្នាក់ងារឧតុនិយមប្រចាំប្រទេសជប៉ុនបានប្រកាសនូវការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រនៅភាគខាងត្បូងប្រទេស រហូតមានការចេញព្រមានប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅក្នុងខេត្ត Miyazaki និង Kochi។ ស្របពេលនឹងការប្រកាសនោះដែរ ពលរដ្ឋជាច្រើនក្នុងទីតាំងខាងលើក៏ត្រូវបានប្រាប់ឱ្យធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពសិនផងដែរ។

តាមការចេញផ្សាយពីសារព័ត៌មាននៅជប៉ុនបានឱ្យដឹងថា គ្រោះរញ្ជួយដីនេះដែរបានកើតមានឡើងនៅវេលាម៉ោង ៩ និង ១៩ នាទីយប់ ថ្ងៃទី ១៣ ខែមករា កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយចំណុចកណ្ដាលមានទីតាំងនៅឈូងសមុទ្រខេត្ត Miyazaki ក្នុងជម្រៅប្រមាណ ៣០ គីឡូម៉ែត្រ។ ក្រៅពីខេត្តទាំងពីរដែលបានប៉ះពាល់ខាងលើ ខេត្តក្បែរខាងមួយចំនួនផ្សេងទៀតរួមមានខេត្ត Kumamoto, Ohita, Kagoshima ជាដើមក៏រងការរញ្ជួយដូចគ្នាផងដែរ។

សារព័ត៌មានជប៉ុន NHK បានលើកឡើងថា រលកយក្សស៊ូណាមិដែលមានកម្ពស់ដល់ទៅ ១ ម៉ែត្របានឃើញកើតមានឡើងក្នុងតំបន់មួយចំនួនក្នុងរយៈពេលត្រឹម ៣០ នាទីក្រោយគ្រោះរញ្ជួយដីកើតមានឡើង។ កងកម្លាំងសង្គ្រោះនៅជប៉ុនបច្ចុប្បន្នក៏កំពុងត្រៀមជើងព្រួលដូចគ្នាក្នុងការឆ្លើយតបភ្លាមៗពេលដែលមានគ្រោះអាសន្នកើតមានឡើង៕

រូបតំណាង 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

ព័ត៌មានបន្ថែម

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ