ដូចឱ្យប្រផ្នូល! ធ្លាយវីដេអូចាស់មួយរបស់ Song Jae Rim ប្រាប់ពីបំណងមួយចង់ឱ្យកើតមានក្នុងបុណ្យស-ពលោក

Share This

វីដេអូចាស់មួយរបស់ Song Jae Rim កាលពីឆ្នាំ ២០២២ អំឡុងពេលលោកផ្ដល់បទសម្ភាសមួយ channel មួយឈ្មោះ MK Studio ត្រូវបានមហាជនគាស់កកាយឡើងមកវិញរហូតមានការផ្ទុះចាប់អារម្មណ៍ជាខ្លាំង។

ក្នុងកិច្ចសម្ភាសនោះដែរ Song Jae Rim ត្រូវបានសួរពីអ្វីដែលលោកមានបំណងចង់ធ្វើក្នុងជីវិតនេះ ហើយចម្លើយដ៏គួរឱ្យភ្ញាក់ផ្អើលនោះ គឺលោកបានឆ្លើយតបថា៖ «វាស្ដាប់ទៅរៀងហួសហេតុបន្តិច ប៉ុន្តែខ្ញុំចង់ឱ្យគ្រប់គ្នាផឹកស្រាសាំប៉ាញ (champagne) ក្នុងថ្ងៃបុណ្យសពរបស់ខ្ញុំ។ មានពិធីបុណ្យសពមួយដ៏រីករាយគឺជាបំណងមួយក្នុងបញ្ជីអ្វីដែលខ្ញុំចង់ធ្វើ (bucket list)»។ សំណួរក៏បានបន្តទៀតថា៖ «ពេលប្រឈមមុខនឹងសេចក្ដីស្លាប់ តើនរណាដែលលោកគិតដល់មុនគេ?» Song Jae Rim បានតបថា៖ «ប្រាកដជាឪពុកម្ដាយរបស់ខ្ញុំហើយ តែខ្ញុំមិនអាចទៅមុនពួកគាត់នោះទេ»

កិច្ចសម្ភាសមួយនេះដែរ បានផ្ទុះចែករំលែកឡើងវិញក្រោយការស្លាប់ភ្លាមៗរបស់លោក ដែលកាន់តែធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រកាន់តែស្រណោះសោកសៅថែមទៀត។ គួររំឭកថា កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងប្រុស Song Jae Rim ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោកក្នុងសង្កាត់ Seongdong ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅទីតាំងកើតហេតុនោះដែរ ប៉ូលិសក៏បានរកឃើញសំបុត្របណ្ដាំសរសេរលើក្រដាស A4 ចំនួន ២ ទំព័រផងដែរ។ យ៉ាងណាមិញ ចំពោះមូលហេតុនៃការស្លាប់របស់លោក ខាងក្រុមគ្រួសារមិនទម្លាយបញ្ជាក់នៅឡើយទេ។

ពិធីបុណ្យសពរបស់ Song Jae Rim នឹងរៀបចំធ្វើឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ (ពេលវេលាក្នុងតំបន់) នាបន្ទប់លេខ ២ នៃទីតាំងរៀបចំបុណ្យសព Mary’s Hospital Funeral Home ក្នុងតំបន់ Yeouido ហើយមឈូសរបស់លោកនឹងយកទៅបញ្ចុះនៅកន្លែងបញ្ចុះសព Seunhwawon ក្រុងសេអ៊ូល៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

ព័ត៌មានបន្ថែម

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ផ្ទុះចចាមអារ៉ាមថាតារាប្រុស Kris Wu បាត់បង់ជីវិតនៅក្នុងគុក ពេលនេះប៉ូលិសនៅចិនចេញបញ្ជាក់ការពិតហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ