ជារឿងដ៏តក់ស្លុតមួយដោយបានទម្លាយថា ពីឡុតនៃយន្តហោះ Air India គឺបានហៅតាមវិទ្យុសុំជំនួយបន្ទាន់ ត្រឹមប៉ុន្មានវិនាទីយន្តហោះដាំក្បាលធ្លាក់ផ្ទុះឆេះសម្លាប់អាយុជីវិតជាង ២០០ នាក់ នោះ។
លោកកាពីតែន Sumeet Sabharwal បាននិយាយព្រមានថា យន្តហោះបានបាត់បង់ថាមពល ត្រឹមតែ ១១ វិនាទីក្រោយហោះចេញ ប៉ុន្តែជាអកុសល លោកនៅតែមិនអាចស្រោចស្រង់ស្ថានការណ៍បានវិញ។ តាមការប្រកាសសុំជំនួយតាមវិទ្យុពីលោកពីឡុតខាងលើបាននិយាយថា៖ «សុំជំនួយ….គ្មានកម្លាំងរុញច្រាន បាត់បង់ថាមពល មិនអាចហោះឡើងបាន»។
គួរឱ្យដឹងថា យន្តហោះ Air India ដែលផ្ទុះឆេះខាងលើគឺហោះចេញឡើងក្នុងរយៈកម្ពស់ត្រឹមប៉ុន្មានរយហ្វីដប៉ុណ្ណោះ នៅពេលចរន្តថាមពលលើយន្តហោះត្រូវបានកាត់ផ្ដាច់។ ពីឡុតទាំង ២ នាក់លើយន្តហោះ បានព្យាយាមជួយសង្គ្រោះស្ថានការណ៍រយៈពេល ១៧ វិនាទីដែរ ប៉ុន្តែចុងក្រោយនៅតែមិនអាចជួយបាន៕
ប្រភព៖ News.com