ដឹងរឿងហើយ! ផ្ទុះចចាមអារ៉ាមយកសា-ច់មនុស្សធ្វើស៊ុប ការពិតជាករណីឃា-ត-ក-ម្ម សម្ល-ា.//ប់រួចបំផ្លាញសាកស-ពចោល

Share This

កាលពីរសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិសខេត្ត Lang Son ប្រទេសវៀតណាម បានចេញការប្រកាសមួយថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ភ្នាក់ងារប៉ូលិសស៊ើបអង្កេតបានចាប់ខ្លួនបុរសវ័យ ៥៧ ឆ្នាំម្នាក់ឈ្មោះ Doan Van Sang អតីតអនុប្រធានក្រុមគ្រប់គ្រងផ្សារលេខ ៤ នៃនាយកដ្ឋានគ្រប់គ្រងផ្សារ ពីបទល្មើសឃាតកម្មក្រោមមាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។

តាមការស៊ើបអង្កេតដំបូង លោក Doan Van Sang បានស្គាល់ជនរងគ្រោះជាបុរសវ័យ ៣៦ ឆ្នាំ ឈ្មោះ Nguyen Xuan Dat តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ពួកគេទាំងពីរត្រូវបានឱ្យដឹងថា បានទំនាក់ទំនងគ្នាតាមគ្រុបអនឡាញ និង តែងចែករំលែកជជែកជាមួយគ្នាពីមាតិកាមិនសមរម្យជាច្រើន។ មកដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ មុនចូលឆ្នាំចិនមួយថ្ងៃ លោក Sang ក៏បានហៅជនរងគ្រោះទៅទីស្នាក់ការកណ្ដាលក្រុមគ្រប់គ្រងផ្សារលេខ ៤ នៅសហគមន៍ Huu Lung រួចក៏សម្លាប់ជនរងគ្រោះនៅទីនោះតែម្ដង។

ក្រោយមក លោក Sang បានលុបបំផ្លាញ់ដានទាំងអស់ រួមទាំងបំផ្លាញសាកសពដើម្បីបិទបាំងឧក្រិដ្ឋកម្មរបស់ខ្លួន។ នៅប៉ុន្មានថ្ងៃបន្ទាប់ លោកក៏បន្តទៅធ្វើការតាមធម្មតា លេងហ្វេសប៊ុក និង ឆាតក្នុងគ្រុបធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ ស្រាប់តែមកដល់ដើមខែកក្កដា មានការបែកធ្លាយវីដេអូមួយបង្ហាញពីសកម្មភាពព្រៃផ្សៃរបស់លោក Sang បង្ហោះលើបណ្ដាញសង្គម តែក្រោយមកក៏ត្រូវបានលុបចេញវិញភ្លាមៗ។

ដល់ពាក់កណ្ដាលខែវិច្ឆិកា ក៏លេចចេញឯកសារ ៨៨ ទំព័រ រៀបរាប់លម្អិតពីហេតុការណ៍ដែលបានកើតឡើង និង ចង្អុលបង្ហាញច្បាស់ៗថាលោក Sang ជាជនសង្ស័យសំខាន់។ ឯកសារត្រូវបានចែកចាយខ្លាំងរហូតធ្វើឱ្យករណីនេះឡើងក្ដៅគគុកវិញជាថ្មី។ រហូតមកដល់ថ្ងៃទី ២៨ ខែវិច្ឆិកា នាយកដ្ឋានប៉ូលិសផ្នែកឧក្រិដ្ឋកម្មប្រចាំខេត្ត Lang Son ក៏បានធ្វើការចុះឆែកឆេរផ្ទះរបស់លោក Sang រួចក៏រឹបអូសវត្ថុតាងមួយចំនួន។ នៅថ្ងៃបន្ទាប់ ប៉ូលិសក៏បានទៅរុករកទីស្នាក់ការចាស់នៃក្រុមគ្រប់គ្រងផ្សារលេខ ៤ ដោយប្រើប្រាស់ឡានបូមលូដើម្បីរុករកភស្តុតាង។ តាមអ្នកជិតខាងនៅទីតាំងកើតហេតុម្នាក់បាននិយាយថា គាត់នៅទីនោះធម្មតាគ្មានអ្វីគួរឱ្យសង្ស័យនោះឡើយ ប៉ុន្តែទើបតែនៅដើមឆ្នាំ ២០២៥ មានប៉ុន្មានផ្ទះជាប់ៗគ្នាជិតទីស្នាក់ការចាស់នោះ បាននាំគ្នាធុំក្លិនស្អុយ ហើយក៏ឃើញមានរុយកើតឡើងច្រើនដោយគ្មានមូលហេតុ។

ជុំវិញករណីនេះផងដែរ ប៉ូលិសបានណែនាំឱ្យគ្រប់គ្នាឈប់បន្តចែកចាយ ខមមិន ឬចែករំលែកវីដេអូ និង រូបភាពអវិជ្ជមានដែលញុះញង់ឱ្យមានអំពើហិង្សាទាក់ទងនឹងករណីនេះ។ រាល់សកម្មភាពនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព និង វីដេអូខាងលើដោយខុសច្បាប់ នឹងត្រូវចាត់វិធានការតឹងរឹងទៅតាមច្បាប់៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចំពេលមាន Sea Games!​ ផ្សែងពុលបុកឡើងខ្លាំងងងឹតមេឃនៅបាងកក និង ២១ ខេត្តទៀត ពេលនេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ព័ត៌មានបន្ថែម

ចំពេលមាន Sea Games!​ ផ្សែងពុលបុកឡើងខ្លាំងងងឹតមេឃនៅបាងកក និង ២១ ខេត្តទៀត ពេលនេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

កំពុងផ្ទុះតាមគ្នា! ល្បីថ្ងាសង៉ូវហេង នារីខ្លះសម្រុកឱ្យជាងកោរជើងសក់លើថ្ងាសបាញ់ឡាស៊ែរយកទម្រង់ង៉ូវហេង ជឿថានឹងក្លាយជាជំទាវសេដ្ឋិនី

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ចាំគ្មានថ្ងៃភ្លេច! ទិដ្ឋភាពបើកព្រឹត្តិការណ៍ Sea Game លើកទី ៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ធំអស្ចារ្យ កក់ក្ដៅពេញដោយក្ដីស្រឡាញ់ ល្បីផ្អើលអន្តរជាតិ

អត់ព្រមទទួលស្គាល់ការពិត! ឧបនាយករដ្ឋមន្រ្តីថៃ​ ដោះសាយ៉ាងរាក់កំភែល ក្រោយផ្ទុះការប្រៀបធៀបថាកម្ពុជារៀបចំកីឡាស៊ីហ្គេមល្អជាងថៃ

មួយៗច្បាស់ៗ! តំណាងកម្ពុជា នៅអង្គការសហប្រជាជាតិ បានវាយបករឿងថៃចោទកម្ពុជាដាក់មីនថ្មី តាមបន្ទាត់ព្រំដែន

ចិន ប្រើវិធីសាស្រ្តដំឡើងពន្ធលើផលិតផលពន្យាកំណើត និង ស្រោ.មអ-នាម័យ ដើម្បីជំរុញពលរដ្ឋយកកូនឱ្យបានច្រើន

ស្វែងរកព័ត៌មាន​ ឬវីដេអូ