បង្កើតមកល្បីអស់ ៥០ ឆ្នាំហើយ ទើបដឹងតុក្កតា Hello Kitty មិនមែនជាសត្វឆ្មា តែជាមនុស្សមានប្រវត្តិយ៉ាងនេះ!

Share This

ប្រិយមិត្តដែលជាអ្នកចូលចិត្ត និងស្រឡាញ់តុក្កតា Hello Kitty តាំងពីដើមមក អាចនឹងទះក្បាលខ្លួនឯងនៅពេលនេះ ក្រោយអ្នកបង្កើតតុក្កតាដ៏ល្បីមួយនេះ ចេញមកទម្លាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមហ៊ុន Sanrio ដែលជាក្រុមហ៊ុនជប៉ុន បង្កើតតុក្កតា Hello Kitty ឡើង ថ្មីៗកន្លងទៅនេះ បានធ្វើការអបអរខួបគម្រប់ ៥០ ឆ្នាំនៃការលេចវត្តមាន Hello Kitty ឡើង បូករួមទាំងការទម្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមកនឹកស្មានដល់មួយចំនួនផងដែរ។ តាមក្រុមហ៊ុនបានឱ្យដឹងថា Hello Kitty គឺជាតួអង្គតុក្កតាដ៏ល្បីល្បាញបំផុតមួយលើពិភពលោកនេះ ប៉ុន្តែការពិតនៃតួអង្គនេះនោះ Hello Kitty គឺមិនមែនជាឈ្មោះពិតប្រាកដរបស់តុក្កតានេះឡើយ ហើយនាងក៏មិនមែនជាសត្វឆ្មានោះដែរ Kitty គឺតាមពិតជាក្មេងស្រីម្នាក់។

ថ្លែងប្រាប់សារព័ត៌មាន NBC today លោកស្រី Jill Cook នាយកផ្នែកអាជីវកម្មលក់រាយប្រចាំក្រុមហ៊ុន Sanrio បានរៀបរាប់ថា៖ «Hello Kitty គឺជាក្មេងស្រីតូចម្នាក់ ដែលបានកើត និង ចិញ្ចឹមបីបាច់នៅតំបន់ជាយក្រុងឡុងដុង ប្រទេសអង់គ្លេស។ នាងមានម្ដាយ និង ឪពុកឈ្មោះ George និង Mary រួមទាំងបងប្អូនស្រីភ្លោះម្នាក់ទៀតឈ្មោះ Mimmy។ ឈ្មោះពិតប្រាកដរបស់នាង គឺ Kitty White ហើយបើទោះជានាងមានត្រចៀកដូចឆ្មាក៏ពិតមែន ប៉ុន្តែនាងជាកូនមនុស្សមិនមែនឆ្មានោះឡើយ»។

បន្ថែមពីនេះ Kitty តាមពិតក៏មានឆ្មាចិញ្ចឹមរបស់នាងមួយក្បាលផងដែរ ដែលមានឈ្មោះថា Charmmy Kitty ហើយនាងក៏មានមិត្តភក្តិជាច្រើនទៀត រួមទាំងមានមិត្តប្រុសផងដែរ ដោយមិត្តប្រុសនាងឈ្មោះ Dear Daniel។ ចំណង់ចំណូលចិត្តរបស់ Kitty គឺចូលចិត្តដើរលេង និងដុតនំ ហើយនាងក៏មានក្ដីស្រមៃចង់ក្លាយជាអ្នកលេងព្យាណូដ៏ជំនាញ ឬជាកវីនិពន្ធមួយរូប ពេលដែលនាងពេញវ័យ ខណៈសង្សារនាង Daniel ចង់ក្លាយជាអ្នកថតរូបដ៏ជំនាញមួយរូប។

យ៉ាងណាមិញ ក្រោយរឿងរ៉ាវពីក្រោយតួអង្គ Hello Kitty ត្រូវបានខាងក្រុមហ៊ុនទម្លាយមក មហាជនក៏ដូចជាអ្នកគាំទ្រតុក្កតានេះជាច្រើន បាននាំគ្នាផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គម ដោយខ្លះនៅតែមិនទាន់ទទួលយកបានថា Hello Kitty ជាកូនមនុស្ស មិនមែនជាឆ្មានោះ៕

ប្រភព៖ Dailymail

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ