ថ្មីៗនេះ រឿងរ៉ាវអាស្រូវរបស់ម្ចាស់មកុដ Miss Grand ប្រចាំខេត្តមួយនៅប្រទេសថៃ កំពុងផ្ទុះផ្អើលក្ដៅគគុក ដោយខណៈកំពុងបោះជំហានតំណាងខេត្តត្រៀមឡើងប្រកួតថ្នាក់ជាតិ ស្រាប់តែត្រូវខាងស្ថាប័នដកតំណែងចេញវិញ ដោយសារតែបែកធ្លាយវីដេអូ និង រូបភាពមិនសមរម្យ។
នាង Baby Suphannee Noinonthong អាយុ ២៧ ឆ្នាំ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បានក្លាយជាម្ចាស់មកុដ Miss Grand Prachuap Khiri Khan 2026 ត្រៀមខ្លួនឡើងប្រកួតថ្នាក់ជាតិ ដើម្បីដណ្ដើមយកមកុដ Miss Grand Thailand ប្រចាំឆ្នាំ ២០២៦។ យ៉ាងណាមិញ ត្រឹមមួយថ្ងៃក្រោយគ្រងមកុដប្រចាំខេត្ត រូបនាងក៏ត្រូវបានខាងស្ថាប័ន Miss Grand Thailand ដកតំណែងចេញវិញ ដោយសារតែបំពានកុងត្រារបស់ខ្លួន។
ការបំពាននោះដែរគឺពាក់ព័ន្ធទៅនឹងវីដេអូមិនសមរម្យដែលកំពុងផ្ទុះផ្អើល បង្ហាញឱ្យឃើញនាង Baby ស្លៀកឈុតក្នុងមើលធ្លុះឃើញសាច់ ប្រើប្រាស់ sex toy និង ជក់បារីអេឡិចត្រូនិច បង្ហោះក្នុងគណនី OnlyFans។ តាមសេចក្ដីប្រកាសពីខាងគណៈកម្មការប្រកួតបវរកញ្ញាបានលើកឡើងថា ទង្វើរបស់បវរកញ្ញារូបនេះគឺមិនសមស្របទៅតាមស្មារតី និង គោលការណ៍របស់បេក្ខភាពត្រូវគោរពតាមនោះឡើយ។
ដោយឡែក ស្របពេលរឿងអាស្រូវកំពុងក្ដៅគគុក និង មកុដត្រូវបានដកចេញវិញនោះ នាង Baby ក៏បានចេញមុខមកធ្វើការសុំទោស និង បកស្រាយថា នាងចូលរួមថតរូប និង វីដេអូអាក្រាតនេះ គឺដើម្បីជួយជីវភាពខ្លួនឯង និង ម្ដាយដែលមានជំងឺធ្ងន់ (បច្ចុប្បន្នម្ដាយរបស់នាងបានទទួលមរណភាពហើយ)។ នាងបានឡាយវីដេអូ សុំឱ្យផ្ដល់ឱកាសឱ្យនាងជាលើកទី ២ ខណៈមានមេធាវីម្នាក់បានប្រាប់ដល់នាងថា នាងអាចប្រឈមនឹងជាប់ពន្ធនាគារដល់ ៣ ឆ្នាំ ដោយសារតែការបំពានកុងត្រាក្រុមហ៊ុននេះ៕
ប្រភព៖ Koreaboo