ដល់-ក! យន្តហោះមួយគ្រឿងត្រូវពន្យារពេលហោះ ២ ម៉ោង ព្រោះអូតែសត្រូវភ្ញៀវខាំដៃ

Share This

ថ្មីៗនេះ មានហេតុការណ៍ឈ្លោះទាស់ទែងសឹងស៊ីសាច់ហុតឈាមគ្នារវាងអ្នកដំណើរស្រី ២ នាក់លើយន្តហោះរបស់ក្រុមហ៊ុន Shenzhen Airlines រហូតដល់ថ្នាក់អ្នកដំណើរម្នាក់ខាំដៃអូតែសលើយន្តហោះរហូតរងរបួស។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះដែរបានកើតមានឡើងស្របពេលយន្តហោះរៀបនឹងហោះហើរទៅហើយ ដោយមានអ្នកដំណើរស្រី ២ នាក់អង្គុយលើកៅអីជួរជាមួយគ្នាក៏កើតមានជម្លោះទាស់ទែងគ្នា។ ដើមហេតុបង្កឱ្យមានជម្លោះនោះត្រូវបានឱ្យដឹងថាដោយសារតែស្ត្រីជាអ្នកដំណើរម្នាក់មានអារម្មណ៍មិនស្រណុកជាមួយនឹងក្លិនខ្លួន និង ទឹកអប់ដែលស្ត្រីអង្គុយក្បែរគ្នាបាន។

ជម្លោះពាក្យសម្ដីឈានដល់ការប្រតាយប្រតប់គ្នារហូតខាងអូតែសលើយន្តហោះ រួមទាំងអ្នកដំណើរផ្សេងទៀតចូលមកជួយឃាត់ដើម្បីឱ្យជម្លោះនោះបញ្ចប់ទៅវិញ។ បុរសជាអ្នកដំណើរ ២ នាក់អង្គុយនៅជួរខាងក្រោយបានព្យាយាមជួយអូតែសស្រីដែលចូលទៅជួយគាត់អ្នកដំណើរខ្លួនកុំឱ្យវាយតប់គ្នា។ យ៉ាងណាមិញ ខណៈកំពុងចូលទៅជួយឃាត់នោះ អូតែសម្នាក់ក៏ត្រូវបានស្ត្រីជាអ្នកដំណើរម្នាក់ខាំដៃ និង អ្នកដំណើរម្នាក់ផ្សេងទៀតរបួសដោយការខ្វាច។

ប៉ូលិសបានមកដល់ភ្លាមៗ និង បាននាំអ្នកដំណើរទាំងពីរបង្កភាពចលាចលលើយន្តហោះនោះចេញ។ ហេតុការណ៍នេះដែរ បានបណ្ដាលឱ្យយន្តហោះត្រូវពន្យារពេលហោះរហូតដល់ ២ ម៉ោង ដោយពេលវេលាកំណត់ដំបូង យន្តហោះត្រូវហៅចេញពីព្រលានអន្តរជាតិ Shenzhen Bao’an ទៅព្រលានយន្តហោះអន្តរជាតិ Shanghai Hongqiao នៅម៉ោង ៥ និង ៤៥ នាទីល្ងាច ប៉ុន្តែត្រូវពន្យារពេលដល់ម៉ោង ៧ និង ៥៦ នាទីយប់ទើបបានហោះចេញ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

(វីដេអូ) ឃើញតែដើរតួខ្មោ/ចលងសាហាវ តាមពិត សាំង ភស្ដា ជានាដកាតាំងពីក្មេង ធ្លាប់ដើរតួជាទេវតាទៀតផង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

សម្គាល់មើល៍រាល់ថ្ងៃមានមិត្តពិត ឬមិត្តពស់? រាប់អានគ្នាយូរឆ្នាំ មិត្តពិតប្រាកដនឹងស្តែងតាមរយៈទង្វើទាំងនេះ

ឃើញរូបពីកុមារភាព ៤ សន្លឹករបស់ ព្រះកាយ ច័ន្ទ ហើយទើបដឹងថានាងពុះពារខ្លាំងលើវិថីសិល្បៈ ពិសេសគឺខាងរបាំបុរាណ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ព័ត៌មានបន្ថែម

ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

បែកតាំងពីលើដល់ក្រោម! គ្រូថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយស៊ើបឃើញតែងចូលលួចខោក្នុងគ្រូពេទ្យស្រីៗមកហិត ហើយលេ/ងថ្នាំ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

នារីវ័យក្មេងម្នាក់ សុខចិត្តជួលបង្គន់ក្នុងក្រុមហ៊ុនស្នាក់នៅ មួយខែ ៦ ដុល្លារ ព្រោះចង់សន្សំលុយទិញផ្ទះទិញឡាន

ទើបតែដឹង! នៅកូរ៉េខាងជើង នារីៗស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំងបំផុត ព្រោះមូលហេតុមួយ

កុំស្ពាយធ្ងន់ៗពេក! បុរសម្នាក់អាយុទើប ២៦ ឆ្នាំ បានដាច់សរសៃឈាមខួរក្បាល ដោយសារស្ពាយកាបូបធ្ងន់រាល់ថ្ងៃ

ទាយាទសេដ្ឋីម្នាក់នៅចិន សម្រេចចិត្តរៀបការជាមួយម៉ែដោះខ្លួនឯង ដែលមានអាយុបងដល់ទៅ ២០ ឆ្នាំ ទោះបីគ្រួសារជំទាស់

ឃើញទឹកផុសចេញពីក្រោមដី អ្នកស្រុកនាំគ្នាទៅដងផឹក ព្រោះគិតថាជាទឹកមន្តស័ក្តិសិទ្ធិ តាមពិតជាទឹកទុយោបែកសោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ