ដល់-ក! យន្តហោះមួយគ្រឿងត្រូវបកក្បាលត្រឡប់ក្រោយ ព្រោះពីឡុតម្នាក់ភ្លេចយកប៉ាស្ព័រតាមខ្លួន

Share This

ជាធម្មតា យន្តហោះអាចត្រូវបង្ខំចិត្តហោះបកត្រឡប់ក្រោយវិញដោយហេតុផលមួយចំនួនដូចជា មានបញ្ហាម៉ាស៊ីន អាកាសធាតុអាក្រក់ ឬក៏អ្នកដំណើរអុកឡុកជាដើម។ យ៉ាងណាមិញ យន្តហោះរបស់ United Airlines មួយគ្រឿង លេខ UA198 ហោះចេញពីក្រុង Los Angeles ទៅក្រុងសៀងហៃ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បែរជាត្រូវបង្ខំចិត្តបកក្បាលត្រឡប់ក្រោយ ក៏ព្រោះតែមានពីឡុតម្នាក់ភ្លេចលិខិតឆ្លងដែន (passport) នៅផ្ទះ។

យន្តហោះ Boeing 787-9 បានហោះចេញពីព្រលាននៅក្រុង Los Angeles វេលាម៉ោង ២ និង ០១ នាទីរសៀលថ្ងៃទី ២២ ខែមីនា (ពេលវេលាក្នុងតំបន់) ដោយគ្រោងនឹងធ្វើការចុះចតដល់គោលដៅនៅក្រុងសៀងហៃវេលាម៉ោង ៦ និង ៣៥ នាទីយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥។ ក្រោយហោះហើរបានរយៈពេលជិត ២ ម៉ោង ស្រាប់តែយន្តហោះត្រូវបកក្បាលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយចុះចតនៅ San Francisco ពេលដែលមានពីឡុតម្នាក់ភ្ញាក់ខ្លួនព្រើតថាលោកបានភ្លេចយកលិខិតឆ្លងដែនមកតាមខ្លួន។

ខាងក្រុមហ៊ុនជើងហោះហើរបានផ្ដល់ព័ត៌មានដល់អ្នកដំណើររបស់ខ្លួនថា៖ «ជើងហោះហើររបស់អ្នកទាំងអស់គ្នាត្រូវបានបកត្រឡប់ទៅ San Francisco វិញ ដោយសារតែមានបញ្ហាភ្លាមៗមួយពាក់ព័ន្ធក្រុមការងាររបស់យើងម្នាក់ ដោយតម្រូវឱ្យប្ដូរក្រុមការងារថ្មី។ ពេលដែលពួកគេទៅដល់ ពួកយើងនឹងនាំអ្នកទាំងអស់គ្នាទៅសៀងហៃឱ្យរហ័សតាមដែលអាចធ្វើបាន។ ពួកយើងពិតជាសុំអភ័យទោសមែនទែនចំពោះការរអាក់រអួលនេះ ហើយក៏អរគុណចំពោះការអត់ធ្មត់របស់អ្នកទាំងអស់គ្នា»

គួរឱ្យដឹងផងដែរថា អ្នកដំណើរលើយន្តហោះនោះទាំងអស់ក៏ត្រូវបានខាងក្រុមហ៊ុនផ្ដល់ vouchers អាហារចំនួន ១៥ ដុល្លារផងដែរជាសុំទោសចំពោះបញ្ហាដែលបានកើតឡើង។ ចុងក្រោយ យន្តហោះក៏បានដឹកអ្នកដំណើរទៅដល់គោលដៅ គ្រាន់តែត្រូវយឺតពេលវេលាកំណត់ទុក ៦ ម៉ោង៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ