ជំងឺគ្រុនផ្ដាសាយកំពុងវាយលុកខ្លាំងនៅជប៉ុន សាលារាប់ពាន់កន្លែងត្រូវបិទទ្វារ ឯមន្ទីរពេទ្យក៏សឹងអស់ថ្នាំព្យាបាល

Share This

ប្រទេសជប៉ុន បានរងការគំរាមកំហែងពីការផ្ទុះឆ្លងនៃជំងឺគ្រុនផ្ដាសាយតាំងពីចុងឆ្នាំ ២០២៤ មកម្ល៉េះ ដែលបណ្ដាលឱ្យសាលារៀនជាច្រើនក្នុងប្រទេសត្រូវបង្ខំបិទទ្វារផ្អាកជាបណ្ដោះអាសន្ន ខណៈមន្ទីរពេទ្យសឹងពាសពេញប្រទេសក៏កំពុងមានអ្នកជំងឺច្រើនលើសលប់ ឯថ្នាំព្យាបាលក៏កំពុងតែជិតអស់ពីស្តុកថែមទៀត។

ក្នុងទីក្រុងធំៗដូចជាក្រុង Tokyo, Osaka និង Hokkaido ចំនួនករណីអ្នកឆ្លងជំងឺគ្រុនផ្ដាសាយបានកើនឡើងទ្វេដងក្នុងមួយសប្ដាហ៍។ ខេត្ត Nara ក៏ឃើញថាមានការកើនឡើងខ្ពស់ខ្លាំងដូចគ្នា ដោយអត្រាអ្នកកើតជំងឺផ្ដាសាយបានហក់ឡើងរហូតដល់ជិត ៣០០%។ សាលារៀនប្រមាណជាង ១៤០០ កន្លែងពាសពេញប្រទេសជប៉ុនត្រូវបានប្រកាសបិទជាបណ្ដោះអាសន្ន ដើម្បីជាការការពារការរាលដាលឆ្លងនៃជំងឺផ្ដាសាយដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើក្មេងៗសិស្សសាលា។ ការផ្អាកបិទសាលាជាបណ្ដោះអាសន្ននេះដែរ ក៏កំពុងប៉ះពាល់ខ្លាំងដល់ពលរដ្ឋជាច្រើន ជាពិសេសឪពុកម្ដាយដែលជាអ្នកធ្វើការដែលត្រូវពឹងលើសាលាក្នុងការងាយស្រួលបំពេញការងារប្រចាំថ្ងៃ។ ការផ្អាកសាលាបែបនេះ ធ្វើឱ្យពួកគេជួបផលលំបាកយ៉ាងខ្លាំងដោយត្រូវបែងចែកពេលធ្វើការងារផង និង ត្រូវយកពេលមើលថែកូនៗផង។

បើក្រឡេកនៅខាងតំបន់ជនបទវិញ ស្ថានភាពគឺកាន់តែអាក្រក់ជាងនេះទៅទៀតដោយសារតែមន្ទីរពេទ្យក្នុងតំបន់អស់កន្លែងមើលថែអ្នកជំងឺ ដោយទីក្រុងតូចៗខ្លះបានរាយការណ៍ថា ពួកគេជួបការលំបាកខ្លាំងក្នុងការទប់ទល់ការរាតត្បាតនៃជំងឺផ្ដាសាយនេះណាស់ដោយសារតែថ្នាំចាំបាច់មួយចំនួនគឺកំពុងខ្វះអស់ពីស្តុក។ មិនថាតំបន់ជនបទទេ មន្ទីរពេទ្យនៅទីក្រុងធំៗក៏កំពុងមានអ្នកជំងឺច្រើនលើសលប់ដូចគ្នា ជាក់ស្ដែងនៅគ្លីនិក Ito Ouji Kamiya នាទីក្រុង Tokyo លោកវេជ្ជបណ្ឌិត Hirohito បានទម្លាយថា ចំនួនអ្នកជំងឺគឺកើនឡើងគុណនឹង ៥ ក្នុងមួយសប្ដាហ៍។ ករណីឆ្លងផ្ដាសាយជាង ៥០ ករណីត្រូវបានរកឃើញក្នុងពេលត្រឹមមួយសប្ដាហ៍ រហូតខាងគ្លីនិកត្រូវបង្ខំបញ្ជូនអ្នកជំងឺទៅខាងមណ្ឌលសុខភាពផ្សេងៗទៀត ព្រោះតែមិនមានកន្លែងព្យាបាលគ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត Hirohito បានសង្កត់បញ្ជាក់ទៀតថា ទោះជាការផ្ទុះឆ្លងជំងឺគ្រុនផ្ដាសាយតែងតែកើតមានឡើងនៅក្នុងខែមករាក៏ពិតមែន ប៉ុន្តែចំនួនអ្នកជំងឺបច្ចុប្បន្នគឺខ្ពស់លើសការរំពឹងទុកទៅទៀត ដែលធ្វើឱ្យអ្នកជំនាញមានការព្រួយបារម្ភថា វីរុសនេះអាចនឹងផ្ទុះរាតត្បាតក្នុងកម្រិតដែលមិនធ្លាប់មានពីមុនក្នុងពេលប៉ុន្មានសប្ដាហ៍ទៅមុខទៀត។

ចំណុចសំខាន់បំផុតដែលប្រឈមក្នុងការផ្ទុះឆ្លងផ្ដាសាយក្នុងប្រទេសនេះគឺកង្វះថ្នាំព្យាបាលសំខាន់ៗទ្រង់ទ្រាយធំដូចជា ថ្នាំបំបាត់ក្អក និង ថ្នាំអង់ទីប៊ីយូទិក ជាដើម។ ជាក់ស្ដែង ឱសថស្ថានមួយកន្លែងឈ្មោះ Ariake Family ដែលមានទីតាំងនៅក្រុង Tokyo បានរាយការណ៍ថា សេរ៉ូក្អក និង ថ្នាំអង់ទីប៊ីយូទិកសម្រាប់ក្មេងៗក្នុងឱសថស្ថានខ្លួនគឺបានដាច់ស្តុកអស់ទាំងស្រុង។

គួរឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺគ្រុនផ្ដាសាយនេះដែរ ក៏បានប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចក្នុងប្រទេសជប៉ុនដូចគ្នា។ សាលាត្រូវបានបិទ ហើយបុគ្គលិកមួយចំនួនក៏មិនអាចទៅធ្វើការបាន ចំណែកវិស័យទេសចរណ៍វិញក៏រងការប៉ះពាល់ខ្លាំងដូចគ្នា ជាពិសេសអំឡុងពេលបុណ្យចូលឆ្នាំចិននេះ ដែលអ្នកទេសចរជាច្រើនមិនហ៊ានចង់ទៅលេងជប៉ុនដោយសារក្ដីបារម្ភចំពោះសុខភាពរបស់ពួកគេ៕

Pedestrians walk past Japanese national flags decorating a street in the popular tourist area of Ginza as people do last minute shopping before the New Year’s holidays, in central Tokyo on December 30, 2024. (Photo by Richard A. Brooks / AFP)

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ