ជិតដាច់ឆ្នាំ ២០២៤ ប្រទេសគុយបា ជួបគ្រោះរញ្ជួ-យដី ២ ដងផ្ទួនគ្នា ពលរដ្ឋភ័.-យស្លន់រត់ប្រសាចពេញផ្លូវ

Share This

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសគុយបារងការវាយប្រហារដោយគ្រោះរញ្ជួយដី ២ ដងផ្ទួនៗគ្នាដោយមួយក្នុងកម្រិត ៦ រ៉ិចទ័រ និង មួយទៀត ៦.៧ រ៉ិចទ័រ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ពីអ្នករបួសស្លាប់ ឬ ខូចខាតទ្រព្យសម្បត្តិអ្វីនោះឡើយ។

Graphic: Granma

តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ១០ និង ៥០ នាទីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ខេត្ត Granma ប្រទេសគុយបា បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ ជាមួយចំណុចកណ្ដាលមានជម្រៅ ១០ គីឡូម៉ែត្រក្នុងរយៈចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។ មកដល់ម៉ោង ១១ និង ៤៩ នាទីព្រឹកថ្ងៃដដែលនោះ អាជ្ញាធរប្រទេសគុយបាបានប្រកាសថាមានគ្រោះរញ្ជួយដីមួយទៀតកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារទៀតជាមួយចំណុចកណ្ដាលក្នុងជម្រៅ ១០ គីឡូម៉ែត្រ នារយៈចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។

Photo: AFP

តាមរបាយការណ៍ព័ត៌មានបឋមបានបញ្ជាក់ថា មិនមានអ្នករបួសស្លាប់ ឬ ការព្រមានពីរលកស៊ូណាមិនោះឡើយជុំវិញហេតុការណ៍គ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ គ្រោះរញ្ជួយដីទាំងពីរនេះដែរបានប៉ះពាល់រង្គើនៅភាគខាងកើត និង កណ្ដាលខេត្តនៃប្រទេសគុយបា។ លោក Andres Perez ពលរដ្ឋម្នាក់រស់នៅកណ្ដាលក្រុង Santiago de Cuba បានរៀបរាប់ហេតុការណ៍ថា៖ «មនុស្សម្នានាំគ្នារត់ចេញមកពេញផ្លូវព្រោះតែដីរញ្ជួយខ្លាំងពេក។ វាមើលទៅដូចជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ណាស់ ប្រពន្ធខ្ញុំឡើយភ័យបារម្ភខ្លាំង»។ ដោយឡែក ជាងធ្វើសក់ម្នាក់ឈ្មោះ Karen Rodriguez រស់នៅក្រុង Caney de las Mercedes នាតំបន់ Bartolome Maso បាននិយាយដែរថា៖ «ផ្ទះជាច្រើនបានប្រេះ បាក់ធ្លាក់ជញ្ជាំង និង ខ្លះទៀតបាក់រលំដំបូល»

Photo: Handout / Cuba’s Meteorological Institute / AFP

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដី ២ ផ្ទួនគ្នានេះដែរ បានវាយប្រហារលើប្រទេសគុយបា ក្រោយប្រទេសនេះទើបតែរងការបំផ្លិចបំផ្លាញដោយព្យុះ Hurricane Rafael ដែលបោកបក់លើប្រទេសនេះក្នុងកម្លាំងខ្យល់ប្រមាណ ១២០ ម៉ៃក្នុងមួយម៉ោង៕

Graphic: Granma

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

ព័ត៌មានបន្ថែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ